ភ្នំពេញ៖ ផលិតកម្មដែល កំពុងឈានមុខគេ ក្នុងវិស័យសិល្បៈទាំងបទចម្រៀង បែបមនោ-
សញ្ចេតនា និងបទញាក់កន្ត្រាក់អារម្មណ៍ គឺផលិតកម្ម រស្មីហង្សមាស ដែលជាផលិតកម្មមួយ
ប្រជុំទៅដោយ តារាចម្រៀងជើងចាស់ ជើងថ្មីជាច្រើន ដូចជា លោក ព្រាប សុវត្ថិ កញ្ញា ឱក
សុគន្ធកញ្ញា កញ្ញា ពេជ្រ សោភា លោក ណុប បាយ៉ារិទ្ធ លោក ឆន សុវណ្ណារាជ និងតារាប្រុស
ស្រីវ័យក្មេង សំឡេងពីរោះ ជាច្រើនរូបទៀត កំពុងតែត្រៀមខ្លួន អង្រួនបេះដូងមិត្តយុវវ័យ ជា
មួយនឹងបទចម្រៀ ងជាច្រើនប្រភេទ។
បន្ទាប់ពីទទួលបានការគាំទ្រ ពីទស្សនិកជនដែល គួរកត់សំគាល់រួចមក ផលិតកម្ម រស្មីហង្ស
មាស កាន់តែខិតខំប្រឹងប្រែង សម្រិតសម្រាំង បទចម្រៀងថ្មីៗសម្រាប់ តារាចម្រៀងរបស់ខ្លួន
ដើម្បីទាក់ទា ញប្រជាប្រិយភាព ក្នុងទីផ្សារ ដែលកំពុងតែ ធ្វើការប្រកួតប្រជែងគ្នា យ៉ាងក្តៅ
គគុកនេះ។
យ៉ាងណាមិញថ្មីៗនេះ ផលិតកម្ម រស្មី ហង្ស មាស ដែលជាផលិតកម្មធំជាងគេ ក្នុងប្រទេស
កម្ពុជា បានរៀបចំចេញ អាល់ប៊ុមស៊ីឌី ចម្រៀងថ្មីវ៉ុល ៤៨៥ ដែលជាការព្រួតដៃគ្នា រវាងកំពូល
តារាចម្រៀង ប្រុសស្រីដ៏ល្បី គឺ លោក ព្រាប សុវត្ថិ និង កញ្ញា ឱក សុគន្ធកញ្ញា។
បទចម្រៀងថ្មីទាំង ៩ បទនោះមាន ដូចជា “ទូរស័ព្ទអូនដាក់ silent ទៅពេលនៅក្បែរគេ, សុំតែ
ម្យ៉ាងកុំឲ្យគេស្គាល់លេខទូរស័ព្ទអូន, សុំទោសបណ្តើរ យំបណ្តើរ,មិនព្រម, បងខ្មាសគេណាស់
អូនសម្លាញ់” ជាការបកស្រាយដោយ កំពូលតារាចម្រៀងប្រុស ព្រាប សុវត្ថិ ។ ចំណែកបទ
ចម្រៀងដូចជា “ហៅអូន Baby ហៅគេ Honey, អ្វីដែលអូនខ្លាចបំផុត គឺបាត់បង់រូបបង, អ្នក
ដែលបោះបង់គេក៏ឈឺចាប់” និងបទ“សង្សារឡូយពេក” គឺជាការបកស្រាយដោយ កំពូលតារា
ចម្រៀងស្រី សំឡេងពីរោះ មិនចេះរីងស្ងួត កញ្ញា ឱក សុគន្ធកញ្ញា។
បទចម្រៀងទាំង ៩ នេះ បានរៀបចំឡើង យ៉ាងពិសេស ជាមួយនឹងស្ទីលសម្តែងប្លែកៗ ទេស-
ភាពស្រស់ស្អាត ជាពិសេសបទចម្រៀង ដ៏មានទឹកដមរបស់ កំពូលតារា ទាំងពីរ សម្រាប់កំដរ
អារម្មណ៍ ទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ តារាចម្រៀងក្នុង ផលិតកម្ម រស្មីហង្សមាស ទាំងអស់
សម្រាប់ស្តាប់កំសាន្ត។ ទន្ទឹមនឹងនេះ ទាំងខាងផលិតកម្ម និង តារាចម្រៀង សង្ឃឹមយ៉ាងមុតមាំ
ថា អាល់ប៊ុម ស៊ីឌី វ៉ុល ៤៨៥ នេះនឹងអាចទទួល ជោគជ័យខ្លាំង ដូចជាអាល់ប៊ុមមុនៗផងដែរ៕
ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល