ថ្មីៗនេះ Justin Bieber បានជួប ប្រទះរឿង អាស្រូវមិនល្អ ជាច្រើន ដែលធ្វើអោយ ស្អុយឈ្មោះ បាក់ មុខបាក់មាត់ ជារឿយៗ ។ ឥលូវនេះ មានព័ត៌មាន សំងាត់ បែកធ្លាយ ទៀតហើយ ដោយលើកនេះ ជាមួយនិង Selena Gomez ។
គេហទំព័រ Radar Online បានទទួល រូបជាច្រើន សន្លឹកដែល រូបទាំងនោះ គឺសុទ្ធតែ ថតចេញពីប្រអប់ សាររបស់ Selena ជាមួយនិង Justin Bieber ។ រូបទាំងនោះ ត្រូវបាន បែបធ្លាយ បន្ទាប់ពី ឱពុកចុង Selena ផ្ញើរទៅអោយ មិត្តភក្តិ របស់ Selena ដើម្បីចែកគ្នា ពិចារណាមើល ។
នៅក្នុងសារនោះ មាន ទាំងការ សុំស្នេហា រូបភាពក្តៅសាច់ និង ការឈ្លោះ ទាស់ទែងគ្នា ដូចភ្នំភ្លើង ។
ជាដំបូង Justin Bieber បានផ្ញើរសារ ទៅសុំត្រូវគ្នា ជាមួយនិង Selena វិញចំណែក Selena ក៏បានឆ្លើយ តបថា នាងមិន ចាញ់បោក ទៀតទេ ព្រោះនាងធ្លាប់ ផ្តល់ឱកាស អោយម្តងហើយ ។ Justin ក៏ចាប់ផ្តើម ផ្ញើររូប ក្តៅសាច់ របស់ខ្លួន អោយទៅ Selena នាងក៏បាន ប្រាប់ទៅថា Justin ញៀនថ្នាំហើយ គួរតែស្តាប់ Scooter (អ្នកចាត់ការ) សំរាកទៅ ព្យាបាល កែប្រែទៅ ។ សារបន្តបន្ទាប់ Justin ក៏ចាប់ផ្តើម ក្តៅស្លឹកត្រចៀក ជេរប្រទិញ ពេញសារ ហើយក៏ដល់ បែកធ្លាយរឿង ផ្ទាល់ខ្លួន ជាច្រើន ដែល Selena និយាយថា រឿងចូលនិវត្តន៍ គ្រាន់តែជា ការចង់បាន ចំណាប់អារម្មណ៍ ប៉ុណ្ណោះ ។ ដូចនេះ យើងអាច ច្បាស់ហើយថា Selena Gomez មិនអាច ត្រូវគ្នា ជាមួយនិង Justin Bieber វីញបាន ឡើយ ។
Justin Bieber ប្រហែលជា កាន់តែ ធ្លាក់ដុនដាប ខ្លាំងមែនទែនហើយ អស់ពីរឿង មួយចូលរឿងមួយ មិនចេះចប់ មិនចេះហើយ ដើមឆ្នាំ ២០១៤ នេះពិតជា សំណាង អាក្រក់មែន ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ radaronline