CamNews

ទេសចរណ៍ 

ទស្សនាទឹកធា្លក់មានកំពស់ខ្ពស់បំផុតក្នុងពិភពលោកនៅ ប្រទេស Venezuela

មានទីតាំងស្ថិតនៅក្នុងប្រទេស Venezuela ទឹកធ្លាក់នេះមានឈ្មោះថា Angel និងមានរយៈ
កំពស់ជិត ១.០០០ម៉ែត្រ ខ្ពស់ជាង ១៩ដងបើធៀបជាមួយនឹងទឹកធ្លាក់ Niagara ដែលជាទឹក
ធ្លាក់មានឈ្មោះល្បីបំផុតនៅភាគខាងជើងនៃទី្វបអាមេរិក។


ទឹកធ្លាក់ Angel (ឈ្មោះហៅក្នុងតំបន់គឺ Kerepakupai mer�) គឺជាទឹកធ្លាក់ធម្មជាតិដែលខ្ពស់
បំផុតក្នុងពិភពលោកមានរយៈកំពស់​ ៩៧៩ម៉ែត្រ ដែលក្នុងនោះខ្សែទឹកដែលហូរចុះនិងអាច
មើលឃើញច្បាស់មានកំពស់ ៨០៧ ម៉ែត្រ។ ទឹកធ្លាក់នេះមានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិ
Canaima ក្នុងរដ្ឋ Bolivar ប្រទេស Venezuela ។ ដោយសារតែមានរយៈកំពស់ដ៏ខ្ពស់អស្ចារ្យ
បែបនេះហើយទើបធ្វើអោយទឹកដែលហូរចុះមកក្រោមនោះត្រូវរេរាំតាមកំលាំងខ្យល់បក់ផាត់
និងបង្កើតបានជាផ្សែងអ័ព្វរសាត់អណ្តែតនៅពាសពេញវេហាស៍​។


ទឹកធ្លាក់នេះហូរចូលទៅក្នុងទន្លេ Kerep និងបានហូរបន្តចូលទៅក្នុងទន្លេ Churun ដែលជាដៃ
របស់ទន្លេ Carrao ។ ខ្សែទឹកធ្លាក់នោះជួនកាលក៏ត្រូវបានគេហៅឈ្មោះថា Churun ផងដែរ
ដែលតាមភាសា Pemon មានន័យថា" ផ្គររន្ទះ" ។

ទឹកធ្លាក់នេះត្រូវបានគេរកឃើញដំបូងបង្អស់នៅក្នុងឆ្នាំ ១៩១២ អោយអ្នករុករកជនជាតិ
Venezuela ឈ្មោះ Ernesto Sanchez La Cruz ប៉ុន្តែអ្នករុករករូបនោះមិនបានធ្វើការប្រកាស
អោយដឹងទូលំទូលាយពីរបកគំហើញរបស់ខ្លួននោះឡើយ។ លុះក្រោយមកមាន​អាកាស
យានិកជនជាតិអាមេរិកម្នាក់ឈ្មោះ James "Jimmie" Crawford Angel បានបើកហោះកាត់
តំបន់នោះក្នុងដំណើរនៃការរុករកតំបន់រ៉ែ ក៏ប្រទះឃើញដោយចៃដន្យនូវទឹកធ្លាក់នោះនៅ
ថ្ងៃទី ១៦ ខែវិច្ឆិការ ឆ្នាំ ១៩៣៣ គឺពេលនោះហើយដែលពិភពលោកចាប់ផ្តើមស្គាល់ទឹកធ្លាក់
ដ៏អស្ចារ្យបំផុតមួយនេះ។

នៅពេលដែលវិលត្រឡប់មកជាលើកទី២ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៣៧ លោក Crawford
Angel បានព្យាយាមធ្វើការចុះចតយន្តហោះរបស់គាត់នៅលើកំពូលនៃកន្លែងទឹកធ្លាក់នោះ
ក្រោយមកយន្តហោះក៏ត្រូវបានខូចដោយសារតែកង់យន្តហោះបានកប់ចូលយ៉ាងជ្រៅទៅ
ក្នុងស្រទាប់ដីភក់នៅទីនោះ។ ទីបញ្ចប់លោក Crawford Angel និងប្រពន្ធរបស់គាត់ រួមនិង
អ្នករួមការពីរនាក់ផ្សេងទៀត សំរេចចិត្តស្វែងរកផ្លូវដើម្បីចុះពីលើកំពូលភ្នំវិលត្រលប់មកវិញ
ដោយពួកគេបានចំណាយពេលអស់ ១៣ថ្ងៃទើបមកដល់គេហដ្ឋាន។ ក្រោយមកដំណើរនៃ
ការរុករករបស់ពួកគេក៏ត្រូវបានផ្សព្វផ្សាយជាសាធារណៈ ហើយទឹកធ្លាក់នោះក៏ត្រូវបានដាក់
ឈ្មោះថា Angel ផងដែរដើម្បីជាការផ្តល់កិត្តិយសដល់​អាកាសយានិករូបនោះ។

យន្តហោះរបស់ Crawford Angel ស្ថិតនៅលើកំពូលភ្នំអស់រយៈពេល ៣៣ឆ្នាំ​ លុះក្រោយមក
ក៏ត្រូវបានគេទៅយកត្រលប់មកវិញ ហើយបច្ចុប្បន្នយន្តហោះនោះត្រូវបានគេរក្សាទុកនៅ
ក្នុងសារមន្ទីរកងទ័ពអាកាសនៅឯ Maracay ដោយបានតាំងនៅលើវាលស្មៅនៃព្រលានយន្ត
ហោះ Ciudad Bolivar ។

បើទោះបីជាទឹកធ្លាក់នោះត្រូវបានដាក់ឈ្មោះតាមឈ្មោះរបស់លោក Angel ក៏ពិតមែន ប៉ុន្តែ
ប្រជាជនក្នុងតំបន់នេះក៏បានដាក់ឈ្មោះផ្សេងមួយទៀតអោយទឹកធ្លាក់នោះផងដែរ ដោយ
ពួកហៅថា "Auyan-tepui" រឺក៏ "Aiyan-tepui" ដែលមានន័យថា "មាត់បិសាច" ។

រយៈកំពស់របស់ទឹកធ្លាក់នេះត្រូវបានធ្វើការកំណត់ជាផ្លូវការតាមរយៈការវាយតំលៃមួយរបស់
សមាគមន៍ភូមិសាស្រ្តជាតិ ក្នុងឆ្នាំ ១៩៤៩ និងត្រូវបានទទួលស្គាល់ថាជាទឹកធ្លាក់ដែលមាន
កំពស់ខ្ពស់បំផុតក្នុងពិភពលោកយើងនេះ។ បច្ចុប្បន្នទឺកធ្លាក់នេះក្លាយជាតំបន់ទេសចរណ៍
ដែលទទួលបានការទាក់ទាញបំផុតរបស់ Venezuela ។

អាស្រ័យដោយទឹកធ្លាក់ Angel មានទីតាំងស្ថិតនៅតំបន់ទីរហោស្ថានរបស់ Venezuela ទើប
ការធ្វើដំណើរមិនសូវជាមានការងាយស្រួលប៉ុន្មានឡើយ។ ចំបាច់គឺត្រូវតែធ្វើដំណើរតាម
យន្តហោះ រឺឧទ្ធម្ភាគចក្រ​ដោយហោះពី Caracas ទៅកាន់ Canaima (ទីក្រុងរបស់សួនឧទ្យាន
ជាតិ) , បន្ទាប់មកអ្នកទេសចរណ៍អាចជិះយន្តហោះដើម្បីឡើងទៅទស្សនាអោយកាន់តែជិត
នឹងទឹកធ្លាក់នោះ រឺក៏អាចធ្វើដំណើរដោយការជិះទូក រឺធ្វើដំណើរដោយថ្មើជើងកាត់ព្រៃព្រឹក្សា
ដ៏វែងឆ្ងាយដើម្បីអាចទៅដល់កន្លែងទឹកធ្លាក់នោះ។ នៅកំឡុងថ្ងៃដែលមានពពកច្រើន អ្នក
ទេសចរណ៍នឹងមានការពិបាកយ៉ាងខ្លាំងក្នុងការពិនិត្យមើលអោយបានច្បាស់នូវទឹកធ្លាក់នោះ
ហើយនៅពេញមួយរដូវប្រាំង(ចាប់ពីខែ ធ្នូ ដល់ខែមិនា) ទឹកធ្លាក់នោះមានបរិមាណថយចុះ
ហើយនៅឯកំពូលភ្នំនោះក៏មិនមានពពកច្រើនដែរ៕

ប្រភព៖ Zing
ដោយ៖ រស្មី

Tags: traveltourtourismbeautifulprettynice placewaterfallsvenezuelaangel fallsernesto sanchez la cruzcarraochurunkerepakupai mer�james crawford angel