ប្រធានាធិបតី Venezuela លោក Nicolas Maduro ត្រូវបានបាតុករមួយក្រុមដេញតាមពីក្រោយ
និងឡោមព័ន្ធ នៅពេលលោកទៅទស្សនកិច្ចកោះ Margarita ។
បាតុកម្មរបស់ប្រជាជន enezuela ប្រឆាំងនឹងរដ្ឋាភិបាល កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ
នៅ Caracas
យោងតាមទំព័រ Telegraph បណ្ដាវីដេអូដែលថតសក្មភាពបាតុកម្មកាលពីព្រលប់ថ្ងៃទី ២កញ្ញា
ត្រូវបានសារព័ត៌មាន Venezuela ចេញផ្សាយ និងកំពុងត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។
ក្នុងនោះ លោក Maduro ត្រូវបានគេឃើញរត់នៅកណ្ដាលហ្វូងមនុស្សដែលកំពុងស្រែក និងគោះ
ឆ្នាំង និងជេរប្រមាថ។
Richard Fermin ចៅហ្វាយក្រុងនៃគណបក្រប្រឆាំងរបស់ទីក្រុង Asuncion របស់កោះ Margarita
បានចោទប្រកាន់ប្រធានាធិបតី Venezuela ថា “មានសកម្មភាពមិនល្អ” ចំពោះស្ដ្រីម្នាក់ក្នុងហ្វូង
បាតុកម្ម។ លោក Maduro ត្រូវបានគេជឿថា បានឆក់យកឆ្នាំងដែលស្ដ្រីម្នាក់នេះកំពុងតែកាន់នៅ
ក្នុងដៃ។
បច្ចុប្បន្ន រដ្ឋាភិបាល Venezuela មិនទាន់បានចេញប្រតិកម្មណាមួយទាក់ទឹននឹងរូបភាពនៅក្នុងវីដេអូ
នេះ។ ប៉ុន្តែ អង្គការសិទ្ធិមនុស្សមួយនៃប្រទេសនេះ បានឱ្យដឹងថា មនុស្ស ២០នាក់ត្រូវបានចាប់ខ្លួន
ក្រោយពីមានបាតុកម្មដេញប្រធានាធិបតី Maduro។
កាលពីពាក់កណ្ដាលសប្ដាហ៍មុន ប្រជាជន Venezuela រាប់ពាន់ បានចេញធ្វើបាតុកម្មនៅតាមដង
ផ្លូវក្នុងក្រុង Asuncion ដើម្បីស្នើឱ្យអាជ្ញាធរធ្វើប្រជាមតិ ប្រឆាំងនឹងលោក Maduro។
ប្រែសម្រួល ៖ តារា
ប្រភព ៖ nytimes