CamNews

ស្រ្តីម្នាក់បានស្លាប់បន្ទាប់ពីសុំអោយអ្នកជិតខាងបន្ថយ សំលេងចំរៀងក្នុងពិធីជប់លៀងនៅប្រទេស Wales

ស្ត្រីជាម្តាយវ័យក្មេងម្នាក់ត្រូវបានគេចាក់សំលាប់នៅពេលដែលនាងបានទៅរអ៊ូរទាំចំពោះ
ពិធីជប់លៀងមួយកាលពីថ្ងៃអាទិត្យកន្លងទៅ ក្នងភាគខាងជើង ប្រទេស Wales។
ស្រ្តីម្នាក់នោះមានឈ្មោះ Emma Jones អាយុ៣០ បានដើរទៅកាន់កន្លែងពិធីជប់លៀងស្ថិត
នៅក្បែរផ្ទះរបស់នាងនៅវេលាម៉ោង ២យប់ ដើម្បីសុំអោយពួកគេបន្ថយសំលេងចំរៀង។
បន្តែវាបានបង្កអោយមានជាជំលោះដ៏ក្តៅកគុកមួយដោយបណ្តាលអោយនាងត្រូវបានគេ
ចាក់ហើយដួលទៅលើដី។

ក្រុមគ្រូពេទ្យក៏បានប្រញាប់ប្រញាល់ជួយសង្រ្គោះនាងតែជាអកុសលនាងបានស្លាប់ដោយ
សារតែការហូរឈាមច្រើនពេក។
ប្រជាជនរស់នៅក្នុងតំបន់នោះបានសំដែងនូវភាពរន្ធត់យ៉ាងខ្លាំងដែលប្រជាជនម្នាក់បាន
និយាយថា "ការចាក់សំលាប់ដោយសារតែការសុំអោយបន្ថយសំលេងចំរៀងក្នុងពិធីជប់
លៀងវាពិតជាអាក្រក់ នឹងគួរអោយភ្ញាក់ផ្អើលមែនទែន"។
ប្រជាជនម្នាក់ទៀតដែលបានរស់នៅក្នុងតំបន់នោះដែរឈ្មោះ Jean Owen បាននិយាយថា
"វាពិជារឿងដ៏អាក្រក់ដែលបានកើតឡើងនៅក្នុងភូមិដូច្នេះ។"
ប៉ូលីសមិនបានបញ្ជាក់ថាការស្លាប់របស់នាងបង្កឡើងដោយការចាក់នេះនៅឡើយទេ។
មកដល់ពេលនេះប៉ូលីសបានឃាត់ខ្លួនបុរស នឹងស្រ្តីម្នាក់ដែលមានជាប់ពាក់ពន្ធ័នឹងករណី
នេះ៕


នាង Emma Jones ដែលបានត្រូវគេចាក់សំលាប់

ដោយ វឌ្ឍនា
Daily Mail