ភ្នំពេញ ៖ កញ្ញា សោភ័ណ្ឌ លីនដា តារាសម្ដែងជើងថ្មី លេចមុខលេខមាត់ ក្នុងបទចម្រៀងកាយវិការ ស្ទើរតែគ្រប់ផលិតកម្ម ហាក់ប្រមូលបាន ភាពល្បីល្បាញ បានលឿនជាង តារាសម្ដែងដទៃ ពិសេសជាងនេះ ទៅទៀត លីនដា បានប្រកាសពី ចំណងស្នេហ៍ យ៉ាងបើកចំហរ ជាមួយលោក មករា ដែលជាអ្នកដឹកនាំសម្ដែង បទចម្រៀងកាយវិកា ក្នុងផលិតកម្មសាន់ដេ ។ សោភ័ណ្ឌ លីនដា មានមុខមានមាត់ សម្ដែងបទល្បីៗ ព្រោះតែសង្សារនាង ជាអ្នកដឹកសម្ដែង ក្នុងបទចម្រៀងទៅហើយ រឿងអីមិនជ្រើស យកសង្សារខ្លួនឯង ដើម្បីឲ្យឆាប់ល្បីឈ្មោះ ?
សោភណ្ឌ លីនដា ប្រកាសយ៉ាងច្បាស់ រឿងចំណងស្នេហ៍ តែមិនទទួលស្គាល់ថា រួមរស់ក្នុងផ្ទះ ជាមួយគ្នាឡើយ ថែមទាំងបានជះកំហឹង ដាក់អ្នកនិយាយរឿង របស់នាងទៀតផង ថាចេះតែនិយាយរឿង មិនពិត ប៉ះពាល់កិត្តិយសនាងជាស្រី ។ តារាសម្ដែងស្រីវ័យ ២០ឆ្នាំ កញ្ញា សោភ័ណ្ឌ លីនដា ពិតជាមានសេចក្ដីក្លាហាន មិនធម្មតាឡើយ ព្រោះហ៊ានបង្ហោះ រូបភាពសិចស៊ី ជាពន់ពេក នៅក្នុងបណ្ដាញសង្គម Instagram ដែលមហាជនជាច្រើន ស្ទើរមិនជឿថា នាងហ៊ានថត ដល់ម្ល៉ឹងសោះ ។
រូបភាពដែល សោភណ្ឌ លីនដា បញ្ចេញនៅពេលនេះ ជារូបភាពលោក មករា បឺតជញ្ជក់មាត់ ខណៈលោកមករា បានលៀនអណ្ដាត ឲ្យនាងលិឍ ឃើញហើយព្រឺសម្បុរ ខ្ញាកៗតែម្ដង ។ ខណៈដែលរូបភាព បែបនេះ ធ្លាប់មានម្ដងដែរ សម្រាប់តារាចម្រៀងល្បី មាស សុខសោភា ជាមួយប្ដី ខណៈនោះត្រូវរងការ រិះគន់យ៉ាងចាស់ដៃ ព្រោះក្នុងផ្នត់គំនិតខ្មែរ ស្ត្រីខ្មែរ មិនគួរមានរូបភាព បែបនេះឡើយ ព្រោះធ្វើឲ្យ អាប់ឱនតម្លៃស្ត្រី ចង់ឱបចង់ថើប ចង់ជញ្ជក់មិនគួរបង្ហាញគេ ឲ្យឃើញជាសាធារណៈ បែបនេះទេ ។
សម្រាប់ សោភ័ណ្ឌ លីនដា មិនត្រឹមតែបង្ហាញ រូបបឺតមាត់ប៉ុណ្ណឹងទេ នាងថែមទាំងប្រកាស ប្រាប់ស្ត្រីក្នុងលោកថា លោក មករា ជាសង្សារនាងម្នាក់ គត់កុំមករញ៉េរញ៉ៃ ព្រោះនាងស្រលាញ់ នាងហួងហែងណាស់ ៕
ផ្ដល់សិទ្ធដោយ៖ Lookingtoday