Justin Bieber តារាចំរៀងវ័យក្មេង ដែលតែងតែមានរឿងអាស្រូវ មិនចេះចប់មិនចេះហើយ
ឬកពារដូចក្មេងទំនើងនោះ ឥលូវនេះចេះនិយាយភូតភរកុហក ទៅទស្សនិកជន នៅតាមប្រ
ព័ន្ធបណ្តាញសង្គម Twitter ទៀតផង ។
ថ្មីៗនេះ Justin Bieber បានបញ្ចប់ការសំដែងនៅប្រទេស Mexico ហើយក៏បានបញ្ចេញមតិ
ខ្លះៗទៅកាន់អ្នកគាំទ្ររបស់ខ្លួនតាម Twitter ថាពិតជាមានភាពសប្បាយរីករាយណាស់ ជា
មួយនិង Beliebers (Justin Bieber Fan Club) ហើយក៏បានជួបជាមួយនិង លោកប្រធានាធិ
បតីរបស់ប្រទេសមិចស៊ីកូផងដែរ ។ ដើម្បីឆ្លើយតបនិង ពាក្យកុហកនេះ ខាងមន្ត្រីរបស់លោក
ប្រធានាធិបតី បានឆ្លើយទៅវិញភ្លាមៗតាម Twitter ថាលោកប្រធានាធិបតី មិនមានជំនួបជា
មួយនិង Justin Bieber ឡើយ ។ ភ្លាមៗនោះ Justin Bieber ក៏បានកែសំដីថា ខ្លួនបានទៅត្រឹម
ជួបជាមួយនិង គ្រួសារលោកប្រធានាធិបតីប៉ុណ្ណោះ ។
ទស្សនិកជននៅប្រទេស មិចស៊ីកូ បញ្ចេញមតិថា តារាចំរៀងវ័យក្មេងម្នាក់នេះ ប្រហែលជា
ឈ្លក់វង់វែងជាមួយនិង កេរ៍ឈ្មោះរបស់នាងខ្លួន ខ្លាំងណាស់ហើយមើលទៅនោះ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14