CamNews

ភាពយន្ត 

តួស្រី Black Widow ប្រាប់អាថ៌កំបាំង អំពីបច្ចេកទេសនៃការថតរឿង The Avengers ខណៈពេលដែលនាងកំពុងមានផ្ទៃពោះ

នៅពេលដែលស្រីស្អាត Scarlett Johansson បានប្រកាសថា នាងមានផ្ទៃពោះនោះ ទស្សនិកជន មានភាពសប្បាយរីករាយ និងត្រេកអរណាស់ ចំពោះនាង តែស្រាប់តែយើងភ្លេចថា នាងគឺជាតួ ស្រី​ Black Widow ក្នុងរឿង The Avengers ។ វាបានធ្វើអោយ ទស្សនិកជន ព្រួយបារម្ភថា តើ នាងថត រឿងនោះ យ៉ាងម៉េចទៅបើ នាងមានផ្ទៃពោះបែបនេះ?



ថ្មីៗនេះក្នុងបទសំភាសន៍មួយ របស់ Scarlett Johansson និង Mark Ruffalo (Hulk) នាងបានប្រាប់ ពីអាថ៌កំបាំង និងបច្ចេកទេសនៃការថត តួ Black Widow របស់នាង ។ ដើម្បីបិទបាំង ពោះរបស់ នាង Scarlett ត្រូវការតួជំនួស ដែលមានរូបរាងដូចនាងពី ៣ នាក់ទៅ ៦ នាក់ ។ ការប្រើប្រាស់តួ ជំនួសច្រើនបែបនេះ គឺដើម្បីអោយ Scarlett មានសុវត្ថិភាព និងមិនប៉ះពាល់ដល់កូន នៅក្នុងផ្ទៃ ព្រោះថារឿងនេះ ត្រូវការថត ឈុតឆាកហក់លោត ទាត់ធាក់ច្រើនណាស់ ។ អ្នកដឹកនាំរឿងបាន និយាយថាវាពិតជា មានការងារជាច្រើន ដើម្បីធ្វើសំរាប់តួ Black Widow តែយើងបានរៀបចំទុក ជាមុខរួចទៅហើយ តាំងតែពីថ្ងៃ នាងប្រកាសអំពី រឿងផ្ទៃពោះនាងដំបូងមកម្ល៉េះ ។



រឿង The Avengers : Age of ULTRON កំពុងត្រូវបានទស្សនិកជន រង់ចាំយ៉ាងអន្ទះសារដែលវា នឹងត្រូវគេ ដាក់បញ្ចាំងនៅក្នុងឆ្នាំ ២០១៥ ខាងមុខនេះហើយ ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton 


Tags: star actress scarlett johansson black widow