CamNews

តន្រ្តី 

PSY ត្រៀមបញ្ចេញបទថ្មី នៅខែកញ្ញានេះ ?

កាលពីម្សិលមិញ ថ្ងៃទី ២៩ កក្កដា ខាងផលិតកម្ម YG Entertainment ដែលជាផលិតកម្មរបស់
PSY, Big Bang, 2NE1 ជាដើម បានបង្ហើបអំពីការត្រឡប់មកវិញរបស់ PSY ជាមួយបទថ្មី និង
Album ថ្មីពេញតែម្តង ។

PSY Aims for a September Comeback

YG Entertainment បានប្រាប់ថា PSY កំពុងតែត្រៀមរៀបចំបទចំរៀង និង Album ថ្មីបណ្តើរៗ
ហើយ ។ ឥលូវនេះ PSY កំពុងនៅទីក្រុង Los Angeles សហរដ្ឋអាមេរិច ជាមួយនិងអ្នកនិពន្ធ
Yoo Gun Hyung ដែលជាអ្នកមានស្នាដៃក្នុង Gangnam Style និង Gentleman ។ ខាងអ្នកដែល
នៅជិត PSY បំផុតនិយាយថា លើកនេះ PSY មិនចេញម្តងមួយបទទេ តែជា Album ទាំងមូល
តែម្តងដែល ទស្សនិកជនចូលចិត្ត ។

ដូចដែលយើងបានដឹងហើយថា PSY ល្បីដោយសារបទ Gangnam Style ហើយព្យាយាមធ្វើ
ព្យុះ ធ្វើភ្លៀងសារជាថ្មីទៀត ជាមួយ Gentleman តែមិនសូវមានសន្ទុះដូច Gangam Style ឡើយ
តែយើងក៏ចាំមើល តើបទថ្មីនេះ អាចធ្វើអោយពិភពលោក កក្រើកម្តងទៀតឬយ៉ាងណា ៕

 


ដោយ ៖ លីលី
ប្រភព ៖ soompi 


Tags: psy gentleman star kpop gangnam style