ភ្នំពេញៈ តារាស្រីដែលទស្សនិកជនហៅតៗគ្នា ថាជំទាវតូច អ្នកនាង សុខ សោម៉ាវត្តី បានលើក ដៃ បាយ បាយ ពីសិល្បៈមួយរយៈពេលខ្លី ក្រោយពីរៀបការរួច ធ្វើឲ្យទស្សនិកជនជាច្រើន គិត ថានាងប្រហែល ជាផ្តាច់ខ្លួនពីសិល្បៈទាំងស្រុង ទៅសោយសុខជាមួយ ទ្រព្យសម្បត្តិរបស់ស្វាមី រស់នៅយ៉ាងមានសេចក្តីសុខ ព្រោះតែស្វាមី បណ្តូលចិត្តរបស់នាង ស្រឡាញ់នាងស្ទើរតែលេប ទៅហើយ ។ ជាមួយគ្នានោះ ភរិយាវ័យក្មេងរូបនេះ ក៏បានអួតពី ទឹកចិត្តស្រឡាញ់ប្តី នៅលើ បណ្តាញ ទំនាក់ទំនងសង្គម ឲ្យមនុស្សជាច្រើន បានឃើញពីទឹកចិត្តនាង និងហាក់ច្រណែននឹង សុភមង្គលនេះទៀតផង។
តារាស្រីកូន១ អ្នកនាង សុខ សោម៉ាវត្តី ចាប់តាំងពីបានរៀបការរួច គេសង្កេតឃើញថា គូស្វាមី ភរិយាមួយនេះ តែងតែបង្ហាញ ពីភាពផ្អែមល្ហែម មានសុភមង្គល ក្នុងគ្រួសារជាសាធារណៈ ធ្វើឲ្យ គូស្វាមីគូដទៃទៀត មានការច្រណែន និងជីវិតគូរបស់ពួកគេទាំងពីរ។ បន្ទាប់ពីពួកគេបានរៀបការ ហើយស្វាមីរបស់នាង តែងតែយកចិត្តទុកដាក់យកចិត្ត គ្រប់បែបយ៉ាងដល់ ថ្នាក់ធ្វើឲ្យតារាស្រី រូបនេះស្រឡាញ់ប្តីស្ទើរតែលេប ។ ជានិច្ចកាលគេ តែងតែឃើញនាង បង្ហាញពីទឹកចិត្តស្រឡាញ់ប្តី ការបង្ហោះរូបថតផ្អែមល្ហែម ដោយនាងតែងតែប្រើពាក្យថា “ស្រឡាញ់លោកប្តីណាស់” ស្ទើរតែ គ្រប់ការ បង្ហោះរូបរបស់នាង យ៉ាងមានសេចក្តីសុខ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ក្នុងចេតនាចង់បង្ហាញ ជាសាធារណៈ ឲ្យមហាជនដឹងពីទំហំចិត្ត។
ចង់ដឹងថាតារាស្រីល្បីឈ្មោះ និងជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍បាយ័ន អ្នកនាង សុខ សោម៉ាវត្តី និងស្វាមីមានភាពល្អូកល្អឺន ស្រឡាញ់គ្នាកម្រិតណា ទស្សនារូបភាពខាងក្រោម ទាំងអស់គ្នា៖
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល