G-Dragon ទើបនឹងបានបង្ហើបពីពត៌មានបន្តិចដែលគេនឹងចេញផ្សាយអាល់ប៊ុមទោលថ្មីរបស់គេក្នុង
ពេឆាប់ៗ។
បើតាមអ្នកនាំពាក្យពីផលិតកម្មបានប្រាប់អោយដឹងថា GD នឹងធ្វើការប្រគុំតន្រ្តីមួយហើយនឹងធ្វើការ
ប្រកាសអាល់ប៊ុមថ្មីតែម្ដងនៅចុងខែសីហាខាងមុខនេះ ហើយនេះគឺជាអាល់ប៊ុមទី ១ ហើយក្នុងរយៈ
ពេល ៣ ឆ្នាំក្រោយពីចេញផ្សាយអាល់ប៊ុម Heartbreaker ក្នុងឆ្នាំ ២០០៩។
តែទោះជាយ៉ាងណាគេគ្រាន់តែដឹងថាអាល់ប៊ុមថ្មីនេះនឹងចេញផ្សាយក្នុងខែសីហាប៉ុណ្ណោះ ចំពោះថ្ងៃ
គឺមិនទាន់មានបញ្ជាក់ច្បាស់នោះទេ មានមតិមួយចំនួនគិតថាអាល់ប៊ុមនេះនឹងអាចេញផ្សាយក្នុងថ្ងៃ
ខួបកំណើតរបស់គេនៅថ្ងៃទី ១៨ សីហា ដូចកាលដែលចេញផ្សាយ Heartbreaker កាលពីឆ្នាំ ២០០៩
ដូចគ្នា។ តែយ៉ាងណាមានប្រភពពត៌មានមួយបានអះអាងថា GD និងចេញវីដេអូ Teaser នៅថ្ងៃខួប
កំណើតរបស់គេ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ Allkpop