CamNews

តារា 

Kim Kardashian ថើប Kanye West យ៉ាងស្និទ្ធស្នាល មិនខ្លាចកាមេរ៉ា

Kim Kardashian កំពុងតែរៀបគំរោងក្នុងការចេញទៅជួបផ្សះផ្សា បញ្ហាប៉ាលេស្ទីន និងអ៊ីស្រាអែល
ដែលនាងចង់ធ្វើជានាង Angelina Jolie ទី​ ២ នោះមិនទាន់ចេញជារូបរាងនៅឡើយ តែគេគិតថាវា
ប្រហែលជាអាចធ្វើទៅរួចតែមិនទាន់ដល់ពេល។

ហើយថ្មីៗនេះនាងបានទៅញុំាអាហារពេលល្ងាចជាមួយមិត្តប្រុសរបស់នាងគឺតារាចម្រៀង Rap លោក
Kanye West ហើយគេទាំង ២ ហាក់ដូចជាលែងខ្លាច Paparazzi ហើយ ដោយបានបង្ហាញកាវិការថើប
គ្នាយ៉ាងព្រងើយដូចគ្មាននរណានៅក្បែរខ្លួន ទោះបីជាមានអ្នកការសែត និងកាមេរ៉ា ជាច្រើនជុំវិញខ្លួន
ក៏ដោយ។

ក្នុងសម្លៀកបំពាក់សំពត់ពណ៌ក្រហម និងអាវស្បៃពណ៌ខ្មៅ នាង Kim Kardashian បានថើបមិត្តប្រុស
យ៉ាងស្និទ្ធស្នាល តែអ្វីដែលចម្លែកនោះគឺ ម្នាក់ៗដាក់ដៃចូលទៅក្នុងហោប៉ៅ រៀងៗខ្លួន មិនឧបគ្នានោះ
ទេ។ អ្នកខ្លះគេនិយាយថា Kim ប្រហែលជាចង់ល្បីកាន់តែខ្លាំងមុនពេលទៅ មជ្ឈិមបូព៌ា ហើយមើល
ទៅនោះ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ TMZ 


Tags: kim kardashain sexy dress picture star