CamNews

តារា 

Kangta ប្រាប់ថា ខ្លាចអត់ប្រពន្ធ!

កាលពីពេលថ្មីៗនេះ Kangta បានបង្ហាញខ្លួនក្នុងកម្មវិធី tvN's Baek Jing Yeon's People Inside ដែល
ប្រធានបទនោះគឺថាអ្វីដែលតារា Kpop រូបនេះខ្លាចនោះគឺខ្លាចអត់ប្រពន្ធ!

Kangta បានប្រាប់ថាការពិតទៅវាព្រោះតែគេមិនមានពេលវេលាក្នុងការគិតគួរពីស្នេហាព្រោះតែរវល់
ជាមួយនឹងការងារសិល្បះប៉ុណ្ណោះ និយាយរួមទៅគឺមិនមែនដូចជាមនុស្សមួយចំនួនដែលថាគេជា
មនុស្សប្រុសខ្ទើយនោះទេ។ ក្នុងនោះពិធីករបានសួរទៅកាន់ Kangta ថា តើការរស់នៅក្នុងជីវិតដែល
នៅលីវបែបនេះដោយមិនធុញទ្រាន់មកពីគេបានរៀនមេរៀនពី Shin Seung Hoon ដែលជាមិត្តជិត
ស្និទ្ធដែលនៅកំលោះចាស់នោះឬ? ស្រាប់តែពេលនោះ Kangta បានប្រាប់ទៅវិញថា បើនិយាយពី
រឿងនេះ Seung Hoon មិនមែននាំអោយគេចង់នៅលីវទេ បរិបទបែបនោះវាធ្វើអោយខ្ញុំខ្លាចទៅវិញ
ទេព្រោះខ្ញុំខ្លាចបំផុតគឺមិនបានរៀបការ! បើមើលទៅ Seung Hoon នោះខ្ញុំគិតថាខ្ញុំមិនអាចធ្វើដូចគាត់
បាននោះទេព្រោះខ្ញុំក៏ចង់បង្កើតគ្រួសារមានសុភមង្គលមួយដែរ។

តារា Kpop កូរ៉េមួយរូបនេះលោកអ្នកប្រហែលជាធ្លាប់បានស្ដាប់នូវបទចម្រៀងមនោសញ្ចេតនាដ៏សែន
កំសត់របស់គេហើយមើលទៅដែលច្រៀងជាមួយនឹង Vanness នោះគឺបទ 127Days ហើយពេលថ្នីៗ
នេះគេក៏បានបង្ហាញខ្លួនជាគ្រូក្នុងកម្មវិធី The Vioce Korea ផងដែរ។ Kangta និយាយរឿងគ្រួសារបែប
នេះប្រហែលជាមានស្រីៗមិនតិចទេដែលរម្ជួលចិត្តនោះ!

ដោយ៖ នីតា
ប្រភពពី៖ Allkpop 

 


Tags: kangta kpop