CamNews

តារា 

ពិធីជប់លៀង (World Music Award) របស់ Chris Brown បានក្លាយទៅជា ការបាញ់បោះសេរី (មានវីដេអូ)

Los Angeles៖ អ្នកនាំពាក្យរបស់នាយកដ្ឋានប៉ូលីសប្រចាំប្រទេស បាននិយាយថា៖ កាលពីម្សិលមិញ ស្នូរកាំភ្លើងបានផ្ទុះឡើងនៅក្នុងពិធីជប់លៀងពានរង្វាន់តន្ត្រីពិភពលោក (World Music Award) របស់ Chris Brown បាន ធ្វើឲមនុស្ស ៣នាក់ រងរបួស ក្នុងនោះ មានបុរស ២នាក់ និង នារីម្នាក់ ដែលក្នុងចំណោមនោះ Knight ក៏ជាជនរងគ្រោះម្នាក់ដែរ ។






Gordon បាននិយាយថា៖ ហេតុការណ៏នេះ បានកើតឡើងនៅក្នុង ក្លឹប The 1 Oak នៅតាមបណ្តោយផ្លូវ Sunset វេលាម៉ោង ១:៣០នាទីព្រឹក។

នៅក្នុងវីដេអូនេះ អ្នកចំរៀងម្នាក់នេះ (Brown) មានសក់ពណ៌ទង់ដែង និង ពាក់អាវយឺតពណ៌ស ហើយអង្គរក្សរបស់គេ បានព្យាយាម ទាញគេ ឲអោនចុះ។ 

Gordon បាននិយាយទៀតថា៖ អ្នកស៊ើបអង្កេតរបស់ប៉ួលីស កំពុងស៊ើបពីការបាញ់បោះនោះ ហើយ ពុំទាន់ មានការចាប់ខ្លួននរណាម្នាក់នៅឡើយទេ។



 

 


ប្រែសំរួលដោយ៖  មុន្នី
ប្រភព៖  cnn