CamNews

តារា 

Chris Brown រករឿង Drake បង្កចលាចលពេញ ក្លឹបរាត្រី

កាលពីពេលថ្មីៗនេះ Chris Brown និង Drake បានជួបគ្នានៅក្នុងក្លឹបរាត្រីកំសាន្តមួយនៅទីក្រុង
New York ដែលយប់ថ្ងៃនោះនៅក្នុងក្លឹប មានការវាយប្រហារមួយដែលកើតឡើង មិនដឹងមូល
ហេតុច្បាស់លាស់ បណ្ដាលអោយមានដប និងកែវហោះ ពេញក្លឹប។

វាទំនងណាស់ដែរនៅពេលដែលគូសត្រូវចាស់ជួបគ្នាហើយមានបញ្ហាដល់វាយគ្នានោះ តែបើ
តាមភ្ញៀវដែលនៅរាំក្បែរ Chris គេបានប្រាប់ថាគេឃើញ Chris Brown ព្យាយាមគប់ដបស្រាបៀរ
សំដៅទៅតារាចម្រៀង Rap Drake ហើយបានបង្កអោយពួកស្បែកខ្មៅដទៃទៀតនៅក្នុងក្លឹបបាន
គប់គ្នាពេញក្លឹបតែម្ដង។

កាលពីខែមិថុនាកន្លងទៅនេះ Drake និង Chris Brown នេះបានឈ្លោះគ្នាម្ដងរួចមកហើយក្នុង
ក្លឹបរាត្រីនៅ LA ដោយ Chris បានរករឿង Drake ហើយបង្កអោយមានបញ្ហាចលាចលក្នុងក្លឹប
រាត្រី ហើយក្លឹបរាត្រីនោះបានប្ដឹងគេទាំង ២ ទាំងសំណុំរឿងមិនទាន់ចាត់ការនៅឡើយ។ មក
ដល់ពេលនេះក៏មានបញ្ហាថែមមួយទៀត។

គេទាំង ២ នាក់នេះគឺមិនត្រូវគ្នានោះទេ ខណៈដែល Chris តែងតែរករឿង Drake ដោយចោទថា
គេដណ្ដើម Rihanna ពីខ្លួនកាលពីឆ្នាំ ២០០៨ ទាំង Drake មិនដឹងអ្វីសោះ។ តែយ៉ាងណារឿងហេតុ
នៅក្លឹបកំសាន្ត NYC មិនត្រូវបានគេប្ដឹងអ្នកទាំង ២ នោះទេ ព្រោះគេមិនមានសាក្សីគ្រប់គ្រាន់ដែល
ថាភាពចលាចលបង្កពីអ្នកទាំង ២។ ជាមួយគ្នានេះតារា NBA បាល់បោះ Tony Parker បានប្ដឹងក្លឹប
រាត្រីនេះទាមទារ ២០ លានដុល្លាដោយសារតែភ្នែករបស់លោកបានជាំដោយសារតែមានអ្នកលួច
វាយលោកក្នុងភាពចលាចលនេះ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ TMZ 


Tags: chris brown drake rihanna fight