ថ្ងៃនេះគេហទំព័រ TMZ បានចុះផ្សាយព័ត៌មានរាយការណ៍មកថា តារាចំរៀងអតិតមិត្តប្រុស
Rihanna គឺ Chris Brown ត្រូវបានប៉ូលិសចោទប្រកាន់ និង អាចឈានទៅដល់ការប្តឹងដាក់
ពន្ធនាគារ ដោយសារបង្កគ្រោះថ្នាក់ចរាចរ ហើយមិនទទួលខុសត្រូវ ។
ថ្មីៗនេះនៅ Los Angeles Chris Brown បានបង្កគ្រោះថ្នាក់មួយ ហើយរត់ចោលកន្លែងកើតហេតុ ដោយមិនបានបង្ហាញប័ណ្ណបើកបរត្រឹមត្រូវឡើយ ។ កាលពីខែមុន Chris Brown ក៏បានបង្កគ្រោះ
ថ្នាក់មួយផងដែរ គឺឡាន Range Rover របស់ Brown បានបុកជាមួយ Mercedes របស់នារីម្នាក់។
តែពេលនោះ Brown ក៏បានបដិសេធ មិនព្រមបង្ហញប័ណ្ណបើកបរ ហើយក៏បាននិយាយអំពីធានា
រ៉ាបរង ដែលមិនជាក់លាក់ផង ក៏រត់បាត់ ។ ទោះជាយ៉ាងនេះក្តី Chris Brown បាននិយាយទៅកាន់
អ្នកគាំទ្ររបស់ខ្លួន តាមបណ្តាញសង្គម Twitter ផងដែរថា លោកបានដោះស្រាយបញ្ហាទាំងនោះ
ចប់សប់គ្រប់ហើយ ។ តែ Brown ក៏បានគំរាមទៅ អ្នកដែលពាក់ព័ន្ធ ជាពិសេសនារីម្នាក់នោះផង
ដែរ ថាលោកនឹងអោយមេធាវីរបស់លោក ផ្តឹងទៅនាងវិញជាមិនខាន ។
ភ្ជាប់ជាមួយនិងព័ត៌មាននេះ ក៏មានព័ត៌មានមួយផ្សេងទៀតដែរថា នារីម្នាក់ឈ្មោះ Deanna Gines
ត្រូវបាន Chris Brown វាយដំនាងអោយដួល ហើយធ្វើអោយនាងរបួសជង្គង់ នៅឯក្លឹបរាត្រីមួយ
នៅ Carlifornia ។ ទោះជាយ៉ាងនេះក្តី ខាងតំណាងរបស់ Chris Brown បាននិយាយថា ករណីមួយ
នេះគ្មានភ័ស្តតាងឡើយ ហើយក៏មិនអាចចោទប្រកាន់ Chris Brown បាននោះទេ ។ បើសិនជាខាង
ប៉ូលិសរកឃើញថា Chris Brown ពិតជាបានប្រព្រឹត្តិរឿងនេះមែន រូបគេនឹងប្រឈមមុខ ក្នុងការដាក់
ទោស ចូលពន្ធនាគារ រយៈពេល ៤ ឆ្នាំជាដាច់ខាត ៕
ដោយ ៖ លីលី
ប្រភព ៖ k14