បើតាមគេហទំព័រ Soompi នៅក្នុងកិច្ចសំភាសន៏មួយ កាលពីថ្ងៃទី ៧ តុលា តារាសំដែង Jung Kyung Ho បានពិភាក្សាពីស្ថានភាពបច្ចុប្បន្ន និងគំរោងនាពេលអនាគត នៃទំនាក់ទំនងជាមួយនឹង Sooyoung សមាជិកក្រុម Girls’ Generation។
តារាសំដែងម្នាក់នេះ បាននិយាយដោយ បើកចំហរ ថា៖ ពួកគេទាំងពីរនាក់ដំណើរការទៅយ៉ាងរលូន ហើយឥលូវនេះ គេកំពុងតែមើលរឿង ដែល Sooyoung បានសំដែង។ នៅពេលដែលត្រូវបានសួរអំពី គំរោងការរៀបការ Jung Kyung Ho បាន បង្ហើបថា៖ ខណៈពេលដែល អ្វីៗ មិនទាន់បានសំរេច ប្រសិនបើមានឱកាស ពីធីមង្គលការ នឹង ចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។ កាលពីខែសីហា Jung Kyung Ho បានបញ្ជាក់ថា គេនឹង សុំ Sooyoung រៀបការ ប្រសិនបើគេនឹង ទទួលបានពានរង្វាន់ តារាសំដែងដ៏ឆ្នើម។
ប្រែសំរួលដោយ៖ ដាណា
ប្រភព៖ lollipop