CamNews

ទេសចរណ៍ 

ទឹកធ្លាក់Havasu នៅArizona សហរដ្ឋអាមេរិច

ទឹកធា្លក់Havasu    ស្ថិតនៅតំបន់ឧទ្យានជាតិជ្រោះGrand   នៅArizona   ជាកន្លែង
កំសាន្តមួយដ៏ស្រស់ឆើតឆាយ និង  មានទេសភាពទឹកធ្លាក់ដ៏ស្រស់ស្អាត   មានទឹក
ហូរពណ៌ខៀវ និង ពណ៌បៃតងនៅខាងក្រោម   ដែលជាកន្លែងដ៏ល្អសំរាប់ហែលទឹក
លេងកំសាន្ត។ ទឹកធ្លាក់Havasu  គឺមានការលំបាកក្នុងការធ្វើដំណើរដោយថ្មើរជើង
ហើយតម្រូវឲ្យយើងជិះរថយន្តឡើងលើកំពូលភ្នំ Hualapai Hilltop    និង បន្ទាប់មក
ឡើងទៅកន្លែងទឹកធ្លាក់ចំងាយ១៦គីឡូមែត្រ     កាត់តាមភូមិតូចមួយឈ្មោះSupai
មានចំងាយ៣គីឡូមែត្រពីកន្លែងទឹកធ្លាក់។ កន្លែងនោះគឺមិនឆ្ងាយទេសំរាប់ការដើរ
កំសាន្ត     យើងអាចធ្វើដំណើរដោយឧទ្ធម្ភាគចក្រទៅភូមិSupaiក៏បាន និង ជិះសេះ
ទៅកន្លែងទឹកធ្លាក់ក៏បាន។ អ្នកទេសចរណ៍ទាំងអស់អាចបោះជំរុំ       នៅជិតកន្លែង
ទឹកធ្លាក់ ឬ ស្នាក់នៅផ្ទះសំណាក់នៅក្នុងភូមិSupai  ដែលមានផ្ទះសំណាក់មួយ និង
ហាងកាហ្វេមួយនៅទីនោះ។ មួយវិញទៀត  ជំរើសដ៏ល្អ     ភ្ញៀវទេសចរណ៍ស្វែងរក
កន្លែងស្នាក់នៅល្អបាន        ដែលមានចំងាយ១៧៧គីឡូមែត្រក្នុងទីក្រុងSeligman
។នៅតំបន់នេះក៏មានកន្លែងទឹកធ្លាក់ដ៏ស្រស់ស្អាតបួនដែរ គឺទឹកធ្លាក់Navajo Falls
ទឹកធ្លាក់Supai Falls ទឹកធ្លាក់Mooney Falls និងទឺកធ្លាក់Beaver Falls។

ដោយៈ  វណ្ណៈ
ប្រភពៈ beautifulplacestovisit



Tags: US Travel