ភ្នំពេញ៖ កន្លងមកតារាចម្រៀង វ័យក្មេងសាច់សសម្បូរ មន្តស្នេហ៍ នៅក្នុងទ្រនំផលិតកម្ម ថោន
កញ្ញា អេននីហ្សាម ធ្លាប់បានបង្ហើបប្រាប់ បណ្តាញសារព័ត៌មាន ក្នុងស្រុកមួយចំនួនថា នាងចង់
កែកុន សម្ផស្សរបស់នាង មួយចំនួនផ្សេងទៀត បន្ទាប់ពីនាងបានកែរ ខ្ទង់ច្រមុះឲ្យស្រួចរួចមក ។
ចំពោះចំណុចដែលស្រីស្រស់ អេននីហ្សាម បានបង្ហើបថាកន្លែងដែលនាងចង់កែកុន លើកសម្រស់
បន្ថែមទៀតនោះ មានដូចជា បង្រួមថ្គាម និងចង់ពង្រីកដើមទ្រូង ឲ្យធំសិចស៊ីជាង នេះបន្តិចទៀត។
តែទោះជាយ៉ាងណា តារាចម្រៀង ស្រស់សោភារូបនេះ បានត្អូញត្អែថាមិនទាន់ មានលុយគ្រប់គ្រាន់
សម្រាប់ការចំនាយទៅលើ ការកែសម្រស់ដែលនាង ចង់បាននៅឡើយ ។ ព្រោះថាការកែពង្រីកដើម
ទ្រូង ឲ្យធំសិចស៊ីដូចបំណង ដែលនាងចង់បាននេះ គឺត្រូវចំណាយលុយរាប់ពាន់ដុល្លារ ។ យ៉ាងណា
ក្តី ថ្មីៗកន្លងទៅនេះ មហាជនមួយចំនួនបាន ដឹងយ៉ាងច្បាស់ថា កញ្ញា អេននីហ្សាម បានចេញទៅ
ច្រៀង នៅប្រទេសថៃ ឲ្យក្រុមហ៊ុន ហុងដា មួយយប់ និងបានដើរលេង នៅទីនោះ បីបួនថ្ងៃផងដែរ ។
ដោយឡែក ចំពោះការពន្យារពេល នៅក្នុងប្រទេសថៃ រយៈពេលពីរបីថ្ងៃ បន្ទាប់ពីនាងបានច្រៀង
ឲ្យក្រុមហ៊ុន ហុងដា រួចមក មិនបានត្រឡប់ មកប្រទេស កំណើតវិញ ភ្លាមៗនោះ ស្រីស្រស់ អេន
នីហ្សាម ត្រូវបានប្រភពមួយ ចេញពីចង្កោមអ្នកសិល្បៈ ដែលសុំមិនបញ្ចេញឈ្មោះ បានទម្លាយ
ប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា កញ្ញា អេននីហ្សាម ចេញទៅប្រទេសថៃ បំណងធំបំ
ផុតរបស់នាង គឺនាងចង់កែសម្រស់ និងពង្រីកដើមទ្រូង របស់នាង ឲ្យធំព្រោះនាង ចង់បានដើម
ទ្រូងធំ សិចស៊ីជាងនេះ បន្តិចទៀត ដោយសារតែដើមទ្រូង ពីកំណើតរបស់នាង នៅតូច ហើយ
ស្លៀកពាក់មើលទៅ មិនទាន់សមនៅឡើយ ដូច្នេះនាងចង់ពង្រីក ដើមទ្រូង ឲ្យធំជាងនេះបន្តិច
ទៀត ដើម្បីឲ្យសម្រស់របស់នាង កាន់តែលេចធ្លោរ និងដើម្បីទាក់ទាញប្រជាប្រិយភាព ដូចតារា
មួយចំនួនទៀត ។
ចំពោះការទម្លាយប្រាប់ របស់ប្រភពខាងលើ បែបនេះ គេហទំព័រ LookingTODAY មិនទាន់ដឹងថា
ពិតប្រាកដឬ យ៉ាងណានោះទេ ចំពោះការដែលថា កញ្ញា អេននីហ្សាម ចេញទៅប្រទេសថៃ ដើម្បី
ពង្រីកដើមទ្រូងនោះ ព្រោះនៅថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០១៣នេះគេហទំព័រ LookingTODAY មិន
អាចទាក់ទង សុំការស្រាយបំភ្លឺ តាមទូរស័ព្ទបានទេ ដោយសារលេខទូរស័ព្ទ របស់នាង ខលអត់
ចូល ។
តែយ៉ាងណាក្តី គេហទំព័រ LookingTODAY រងចាំទទួល ស្វាគមន៍ជានិច្ច ចំពោះការបកស្រាយរបស់
កញ្ញា អេននីហ្សាម ថារឿងខាងលើ បានទម្លាយនោះ ពិតឬមិនពិត ព្រោះដើម្បី ឲ្យមហាជន និងអ្នក
គាំទ្រអស់មន្ទិលសង្ស័យ ៕
សូមអាន៖ បែកធ្លាយថា ចន ច័ន្ទលក្ខិណា លែងលះស្វាមីស្ងាត់ៗ ព្រោះមានអ្នកទីបីចូលជ្រែក
ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល