CamNews

តារា 

ហេតុអ្វី Jia សមាជិកក្រុម Miss A រើសយក Tao (EXO) ធ្វើជាដៃគូ ក្នុងកម្មវិធី "We Got Married" ?

Jia សមាជិកក្រុម Miss A រើសយក Tao ធ្វើជាដៃគូក្នុងកម្មវិធី  'We Got Married' និង​ថតរូបឲ គេហទំព័រតារា ´"International bnt" ។




នៅពេលដែល Jia ត្រូវបានគេសូរថា៖ តើកម្មវិធីអ្វីដែលនាងចង់ថត? Jia បានរើសយក "Running Man" និង "We Got Married"។​ នាងបាននិយាយថា៖ នាងរើសយក "Running Man" ដោយសារតែនាង ចូលចិត្ត Kwang Soo ជាខ្លាំង។ ចំពោះ  'We Got Married' វិញ ពីព្រោះនាងគិតថា វាប្រាកដជាសប្បាយ ប្រសិនបើនាងថតជាមួយ Tao ។

នាងក៏បាននិយាយពីមិត្តភាពរបស់នាងជាមួយ HyunA សមាជិកក្រុម 4Minuteថា៖ ពួកយើងទាំងពីរ នាក់មានទំនាក់ទំនងពិសេស ជារឿយៗ ពួកយើងតែងតែទៅញុំា អាហារពេលយប់ជាមួយគ្នា ហើយថែមទាំងនិយាយពីរឿងម៉ូដសំលៀកបំពាក់ថែមទៀតផង។




ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ allkpop 


Tags: Jia Miss A kpop korean stars