CamNews

ព័ត៌មានជាតិ 

ក្រុមចោរស្ទាក់បាញ់ប្លន់ យកលុយប្រហែល ៣ម៉ឺនដុល្លារ នៅខាងជើង ផ្សារទួលគោក

ភ្នំពេញ៖ ក្រុមចោរ២នាក់ បានស្ទាក់បាញ់បុរសម្នាក់  បណ្តាលឲ្យរងរបួសធ្ងន់ និងប្លន់
យកលុយ  ប្រមាណជា ៣ម៉ឺន ដុល្លារ  ខណៈកំពុងធ្វើដំណើរ    យកលុយទៅសងថ្លៃ
រថយន្ត នៅខាងជើងផ្សារទួលគោក មុខផ្ទះលេខ៣៣អឺ១ ផ្លូវ លេខ ៥៨២ ក្នុងសង្កាត់
បឹងកក់ទី២ ខណ្ឌទួលគោក កាលពីវេលាម៉ោងប្រមាណ ៩ និង២០នាទីព្រឹកថ្ងៃទី ២៥
ខែមីនា ។

យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា បុរសរងគ្រោះ មានឈ្មោះ ស៊ុត ថងថាន់
អាយុ៤២ឆ្នាំ   ត្រូវជាបងថ្លៃ លោក ពិត បញ្ញា ប្រធានការិយាល័យ  ប្រឆាំងបទល្មើស
សេដ្ឋកិច្ចរាជធានីភ្នំពេញ។ ការបាញ់ប្រហារ    ប្លន់យកលុយ ទាំងថ្ងៃនេះ បណ្តាលឲ្យ
ជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅ សង្រ្គោះភ្លាមៗផងដែរ។

ប្រភពបានឲ្យដឹងថា ហេតុការណ៍នេះ   បានកើតឡើងខណៈ ដែលជនរងគ្រោះ បាន
យកលុយទៅថ្លៃរថយន្ត ដែលទើបនឹងទិញ លុះធ្វើដំណើរដល់កន្លែងកន្លែងកើតហេតុ
ត្រូវក្រុមជនសង្ស័យ  ២នាក់ ចេញមក  ស្ទាក់បាញ់ និង ឆក់ យកកាបូបលុយទៅបាត់
ដែលក្នុងកាបូបនោះ មានលុយប្រមាណជា ៣ម៉ឺនដុល្លារ។

សេចក្ដីរាយការណ៍បានបន្ដថា ជនសង្ស័យ   ដែលធ្វើការបាញ់  ប្រហារ ខាងលើ នេះ
មានគ្នា២នាក់ ជិះម៉ូតូស្មាស់ ពណ៌ខ្មៅគ្មានស្លាកលេខ ហើយបច្ចុប្បន្នកម្លាំងនគរបាល
ខណ្ឌទួលគោក និងកម្លាំងសមត្ថកិច្ច ជំនាញផ្សេងទៀត ក្រោមការបញ្ជាភ្លាមៗ របស់
លោកស្នងការ ជួន សុវណ្ណ និងស្នងការ រង ជួន ណារិន្ទ   កំពុងធ្វើការ   ស្រាវជ្រាវជា
បន្ទាន់ ចំពោះករណីខាងលើនេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news