CamNews

ប្លែកៗ 

ទេពកោសល្យគូររូបគំនូររបស់ Alyssa Monks

Alyssa Monks ជាវិចិត្រការិនីម្នាក់នៅឯ Brooklin នៃរដ្ឋ California ក្នុងប្រទេសអាមេរិក​ បាន
ធ្វើអោយមនុស្សជាច្រើនមានការភា្ញក់ផ្អើលជាខ្លាំង និងមិនអាចជឿបាននៅពេលដែលបាន
ឃើញនូវទេពកោសល្យដ៏អស្ចារ្យនៃការគូរូបបានយ៉ាងស្អាតរបស់គាត់ មិនចាញ់គ្នានឹងរូប
ភាពដែលថតដោយឧបករណ៍កាមេរ៉ានោះឡើយ។

Alyssa Monks ត្រូវបានចាត់ទុកថាគឺជាបុគ្គលម្នាក់ក្នុងចំណោមវិចិត្រករ វិចិត្រការិនីដែល
មានសមត្ថភាពអាចបង្កើតឡើងវិញបាននូវផ្ទាំងទស្សនីយភាពពិតជាក់ស្តែង តាមរយៈទឹក
ដៃលើផ្ទាំងគំនូររបស់គាត់ ទាំងពណ៌ ក៏ដូចជាការបន្ថែមនូវពន្លឺ និងចំណុចលំអិតផ្សេងៗ មិនចាញ់អ្វីនឹងរូបភាពដែលថតដោយឧបករណ៍កាមេរ៉ានោះឡើយ។

នៅពេលដែលក្រឡេកមើលរូបភាពរបស់ Alyssa Monks មនុស្សជាច្រើនពិបាកនឹងជឿបាន
ណាស់ថានោះវាគឺជារូបគំនូរ។ ប៉ុន្តែប្រសិនបើសំឡឹងអោយកាន់តែជិតលើរូបគំនូរទាំងនោះ
ទើបគេអាចដឹងបានថាវាពិតជារូបគំនូរដែលគូរដោយដៃប្រាកដមែន។

កើតនៅឆ្នាំ ១៩៧៧ ក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក, Alyssa Monks បានចាប់ផ្តើមកាន់
ឧបករណ៍គូរគំនូរតាំងតែពីគាត់នៅវ័យក្មេងម្ល៉េះ។ ក្រោយមកទៀតគាត់ក៏បានចូលរៀននៅ
ក្នុងសាលាសិល្បៈមួយក្នុងទីក្រុង New York និងបានបញ្ចប់ការសិក្សានៅទីនោះ។

Alyssa Monks មានមោទនភាពជាខ្លាំងទៅលើស្នាដៃគូររូបរបស់គាត់ ជួនកាលគាត់តែងតែ
និយាយថាមើលរូបភាពរបស់គាត់គឺមានលក្ខណៈជាក់ស្តែងជាងរូបភាពដែលថតដោយ
ម៉ាស៊ីនថតទៅទៀត។

រូបមនុស្សគឺជាចំណូលចិត្តបំផុតរបស់ Alyssa ដោយឡែកនៅក្នុងរូបភាពរបស់គាត់ តែងតែ
បង្ហាញពីលក្ខណៈលំអិតនៃភាពអរូបី និងបែបស្រមើលស្រម៉ៃ ដែលមិនមែនជាការពិតទាំង
ស្រុងនោះឡើយ។

Alyssa Monks បានអោយដឹងថា "នៅពេលដែលខ្ញុំចាប់ផ្តើមគូររូបក្រោមប្រធានបទដែលទាក់
ទងនឹងរូបមនុស្ស ខ្ញុំតែងតែគិតមមៃជានិច្ចទៅលើកត្តាចំបងដែលត្រូវធ្វើយ៉ាងណាអោយរូប
ភាពកាន់តែមានលក្ខណៈជាក់ស្តែងគឺកាន់តែល្អ។ ខ្ញុំតែងតែស្រមើលស្រម៉ៃទៅលើសង្គម
ប្រាកដនិយមមួយរហូតដល់ពេលដែលខ្ញុំរួចរាល់កិច្ចការគូររូបរបស់ខ្លួន "។ "បា្រកដនិយម
និងភាពអរូបីគឺស្ថិតនៅក្នុងទំនាក់ទំនងមួយដែលមានសម្ព័ន្ធជីវិតរួមគា្ន ហើយពួកវាតែងតែ
ត្រូវការគ្នាទៅវិញទៅមកដើម្បីរក្សាបាននូវស្ថិរភាព និងចុងបញ្ចប់ប្រែក្លាយទៅជាមានភាព
ដូចគ្នា" ។


រាល់ស្នាដៃរបស់ Alyssa Monks ត្រូវបានដាក់តាំងនៅក្នុងពិធីតាំងពិព័រណ៌មួយចំនួនរបស់
សារមន្ទីរល្បីៗជាច្រើននៅក្នុងពិភពលោកដែលក្នុងនោះរួមមានដូចជាសារមន្ទីរជាតិក្នុងទី
ក្រុង New York សារមន្ទីរសិល្បៈក្នុងប្រទេសអាល្លឺម៉ង់ និងនៅ New Jersey ដែលជាស្រុក
កំណើតរបស់គាត់ផងដែរ៕
ប្រភព៖ DailyMail/OC
ដោយ៖ រដ្ឋា

Tags: photopaintingunbeliveablepicturenice picturealyssa monks