CamNews

ប្លែកៗ 

ប្លែកៗ៖ អាយុ ៨០ ឆ្នាំមិនជាបញ្ហា សម្រាប់អ្នកចង់ ដើរម៉ូដ!

លោកយាយ Marison Finlayson បានត្រលប់មកក្នុងវិស័យដើរម៉ូដ Cat Walk វិញក្រោយពេល
បានបាត់មុខមួយរយៈ មិនយូរទេប្រហែលជា ៥០ ឆ្នាំជាងតែប៉ុណ្ណោះ។

Super Model ម្នាក់នេះបើគិតទៅគាត់មានអាយុ ៨០ ឆ្នាំហើយ ដែលត្រូវបានប្រសិទ្ធនាមថា The
Elegant Marison Finlayson កាលពីជាង ៥០ ឆ្នាំមុន។ លោកយាយជាអ្នកស្រុកមកពី Aberdeen
ប្រទេស ស្កត់ឡែន។ លោកយាយ Marison បានប្រាប់ថាចិត្តដែលនាំអោយគាត់បោះបង់ចោល
អាជីពជាអ្នកដើរម៉ូដនោះគឺក្រោយពេលដែគាត់បានការប្ដី គាត់បានសម្រេចចិត្តក្នុងការឈប់ដើរ
ម៉ូដដើម្បីធ្វើជាគ្រូបង្រៀននឹងប្រពន្ធល្អម្នាក់។

តែបើរាប់ពីពេលនោះមកដល់ពេលនេះវា ៥៤ ឆ្នាំកន្លងទៅហើយ ហើយប្ដីរបស់គាត់ Bruce គាត់
បានលាចាលលោកនេះបាត់ទៅហើយកាលពីឆ្នាំ ២០១០ ទុកអោយលោកយាយនៅតែឯងជា
ហេតុនាំអោយលោកយាយ Marison សម្រេចចិត្តចេញដើរម៉ូដម្ដងទៀត ដែលនាំអោយមានការ
ភ្ញាក់ផ្អើលមែនទែន៕


ដោយ៖ ម៉ូកា
ប្រភពពី៖ K14