ជីវិតគឺជាអ្វីមួយដែលមនុស្សរាល់គ្នាមានតែមួយ ហើយវាសំខាន់ណាស់សម្រាប់មនុស្សរាល់គ្នា។
អ្នករាល់គ្នានឹងសម្រេចចិត្តក្នុងការធ្វើអ្វីៗគ្រប់យ៉ាងដើម្បីរក្សាជីវិតរបស់អ្នក។ ដូចជាតាចាស់ម្នាក់
ខាងក្រោមនេះជាដើម។
FU Daxin អាយុ ៧៣ ឆ្នាំជាអ្នកស្រែចំការម្នាក់នៅខែត្រ Hunan ប្រទេសចិនបានលះបង់សេរីភាព
របសគាត់ដើម្បីការរស់នៅដោយមានអាហារ និងការមើលថែផ្នែកវិជ្ជសាស្រ្ត។ តាចាស់ម្នាក់នេះ
គាត់អស់សង្ឃឹមជាខ្លាំងជាមួយនឹងរដ្ឋាភិបាលចិនដែលផ្ដល់លុយចូលនិវត្តន៍ប្រមាណជាង ៦០០
Yuan ក្នុងមួយឆ្នាំ (ប្រមាណជាង ៩៦ ដុល្លា) ហើយគាត់ត្រូវរស់នៅក្នុងភាពអត់ឃ្លាន និងជំងីដែល
គាត់គ្មានប្រាក់ក្នុងការព្យាបាល។
ជាចុងក្រោយនៃការសម្រេចចិត្តរបស់បុរសចំណាស់ម្នាក់នេះគឺថាគាត់បានសម្រេចចិត្តថាចេញប្លន់
ដើម្បីបានទៅនៅក្នុងគុក ស៊ីស្រួលដេកស្រួល មានពេទ្យមើលជំងី មិនពិបាកជាមួយជីវភាពដ៏សែន
វេទនាបន្តរទៅទៀត។ មកដល់ពេលនេះគឺគាត់បានជាប់គុកមកបាន ៤ ឆ្នាំហើយ កាលពី ៤ ឆ្នាំមុន
Fu បានរៀបគំរោងការចេញប្លន់នៅទីក្រុងប៉េកាំង ដោយបានគំរាមក្មេងស្រីម្នាក់យកកាបូបលុតនៅ
ចំណតរថភ្លើង ហើយក្រោយមកគាត់មិនមានទៅណានោះទេ នៅពេលដែលមានគេទូរសព្ទហៅ
ប៉ូលីសនោះ ព្រោះគាត់រង់ចាំឧកាសនេះយូរណាស់មកហើយ។
តុលាការបានកាត់ក្ដីអោយគាត់ជាប់ពន្ធនាគារចំនួន ២ ឆ្នាំតែគាត់បែបជាសុំអោយបន្ថែមទោសដល់
គាត់អោយបានយូរជាងនេះ ចុងក្រោយគាត់បានទទួលដូចសំណូមពររបស់គាត់មែន គឺគាត់ត្រូវ
ជាប់ពន្ធនាគារ ៤ ឆ្នាំ។ មកដល់ពេលនេះគាត់គឺជិតដល់ពេលចេញពីពន្ធនាគារហើយ គាត់នឹងត្រូវ
គេបញ្ជូនទៅកាន់មណ្ឌលចាស់ជរា ប៉ុន្តែគាត់បានប្រាប់ថាគាត់ដឹងថាមណ្ឌលចាស់ជរានៅស្រុក
ចិនវាយ៉ាងណា គាត់បានប្រាប់បន្ថែមទៀតដែរថា នៅក្នុងគុកនេះគឺល្អប្រសើជាងនៅមណ្ឌលចាស់
ជរាទៅទៀត ដូចនេះហើយគាត់មិនចង់ចេញនោះទេ។
វាជារឿងដ៏គួរអោយខ្មាស់អៀនមួយដល់រដ្ឋាភិបាលដែលមិនអាចផ្ដល់សេវា និងប្រាក់ចូលនិវត្តន៍
គ្រប់គ្រាន់ដល់ជនចាស់ជរាដែលជាប្រជាពលរដ្ឋរបស់ខ្លួន៕
ដោយ៖ ម៉ូកា
ប្រភពពី៖ Chinabuzz