SM Entertainment បានបកស្រាយពីពាក្យចចាមអារាមមួយយ៉ាងស្រពិចស្រពិលថា៖ Sulli សមាជិកក្រុម f(x) និង Choiza ក្នុងក្រុម Dynamic Duo កំពុងមានទំនាក់ទំនង ស្នេហាជាមួយគ្នា។
Amoeba Culture បានសរសេរថា៖ ពួកគេទាំងពីរកំពុងមើលចិត្តគ្នា ហើយកំពុងមាន អារម្មណ៏ល្អ ចំពោះគ្នា។ យើងសូមថ្លែងអំណរគុណចំពោះអ្នករាល់គ្នា ដែលស្រលាញ់ និង ចូលចិត្ត Choiza ហើយសូមបន្តការគាំទ្រ និងការស្រលាញ់របស់អ្នក ចំពោះពួកគេទាំងពីរថែម ទៀតផង។
Choiza ក៏បានផ្ញើរសារខ្លី តាមរយៈ ភ្នាក់ងាររបស់គាត់ថា “ខ្ញុំសូមអភ័យទោស ចំពោះអ្នកទាំងអស់គ្នា សំរាប់ការមិនបានបកស្រាយពាក្យចចាមអារាមនេះឱ្យច្បាស់។ ខ្ញុំបានគិតថា ដំណោះស្រាយ ល្អបំផុតគឺត្រូវរក្សាភាពស្ងាត់ស្ងៀម ប៉ុន្តែវាផ្ទុយពីការគិតរបស់ខ្ញុំ ដែលធ្វើឲទំនាក់ទំនងរវាងខ្ញុំ និង នាង ក្លាយជាការឈឺចាប់សំរាប់ Sulli ដែលនាងកំពុងទទួលការឈឺចាប់ដោយសារ ពាក្យចចាមអារាម ព្យាបាទនាង។ កន្លងមក យើងទាំងពីរនាក់ស្ថិតក្នុងដំណាក់កាលមាន អារម្មណ៏ល្អចំពោះគ្នា ហើយកំពុងដើរឆ្ពោះទៅមុខដោយប្រុងប្រយ័ត្ន”។
ទន្ទឹមនឹងនេះ ជាការឆ្លើយតបទៅនឹង ដំណឹងពិសេសមួយដែលលើកឡើងថា Sulli បានចាកចេញ ពីក្រុម f(x) SM Entertainment បានបន្ថែមថា ដំណឹងនោះមិនមែនជាការពិតទេ។
ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ allkpop
.