ភ្នំពេញ៖ តារាសម្តែង និងជាតារាបង្ហាញម៉ូដរាងខ្ពស់ស្រឡះ ដូចកូនកាត់បរទេសកញ្ញា ទឹម រដ្ឋា
ត្រូវបានទស្សនិកជនទូទៅចាត់ទុក ជាតារាបង្ហាញម៉ូដ ដែលលេចធ្លោជាងគេ នៅក្នុងពិភពបង្ហាញ
ម៉ូដ នាពេលសព្វថ្ងៃនេះ។ ទន្ទឹមនឹងមានភាពលេចធ្លោក្នុងអាជីពសិល្បៈ ថ្មីៗនេះក៏មានលេចធ្លាយ
ព័ត៌មាន ថា ទឹម រដ្ឋា កំពុងមានទំនាក់ទំនងស្នេហ៍ជាមួយបុរស ជាថៅកែធំក្នុងស្រុកម្នាក់។
ផ្អែកតាមប្រភពព័ត៌មាន ដែលធ្លាយចេញពីរង្វង់អ្នកសិល្បៈ បាននិយាយឱ្យដឹងថា តារាសម្តែង តារា
បង្ហាញម៉ូដ និងជាពិធីការិនី សាច់សដូចបណ្តូលចេក កញ្ញា ទឹម រដ្ឋា បច្ចុប្បន្នកំពុងមានទំនាក់ទំនង
ស្នេហា ជាមួយបុរសអ្នកមានទ្រព្យស្តុក ក្នុងស្រុកម្នាក់ ដែលគេដឹងថា ជាចៅកែហាងធំនៅក្នុងរាជ
ធានីភ្នំពេញ។
ប្រភពបាននិយាយទៀតថា លោកថៅធំរូបសង្ហា ដែលកំពុងអន្ទងយកបេះដូង របស់ស្រីស្រស់
សម្រស់ ទឹម រដ្ឋា ទៅឃុំគ្រងធ្វើជាគូរស្នេហ៍ម្នាក់នេះ បច្ចុប្បន្នកំពុងតែបង្ហាញពីភាពស្និទ្ធស្នាល
និង ផ្អែមល្ហែមជាមួយគ្នា។ ម្យ៉ាងទៀតគេក៏ឧស្សាហ៍បានឃើញអ្នកទាំងពីរជិះឡាន ជាមួយគ្នាជា
ញឹកញាប់ទៀតផង។
ប្រភពខាងលើបាននិយាយថា បុរសជាថៅកែ កំពុងលង់ស្រឡាញ់កញ្ញា ទឹម រដ្ឋា ក៏មានបំណង
ចង់ជូយឧត្ថម្ភ ដល់ការរស់នៅរបស់នាងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ បុរសម្នាក់នេះក៏តែងតែព្យា
យាមលួងលោម សុំរៀបការជាមួយនាង ទឹម រដ្ឋាទៀតផង។ ប៉ុន្តែគេនៅមិនទាន់ដឹងថាតើ ទឹម រដ្ឋា
យល់ព្រម ឬមួយក៏អត់យ៉ាងនោះទេ?
ចំពោះការលេចឮព័ត៌មាន ពីដំណឹងស្នេហ៍ខាងលើនេះ គេហទំព័រ LookingTODAY នៅរសៀលថ្ងៃ
ទី២៦ ខែសីហា ឆ្នាំ២០១៣នេះ បានព្យាយាមស្វែងរកការបំភ្លឺ ពីសំណាក់កញ្ញា ទឹម រដ្ឋា ប៉ុន្តែលេខ
ទូរស័ព្ទ ដែលនាងធ្លាប់ប្រើមិនអាចទាក់ទងបានទេ។ ដូច្នេះ LookingTODAY នឹងព្យាយាមស្វែងរក
ការបំភ្លឺពី កញ្ញា ទឹម រដ្ឋា នៅពេលក្រោយ។
គួររំឭកថា កាលពីកន្លងមក ធ្លាប់មានព័ត៌មានល្បីថា តារាចសម្តែង តារាបង្ហាញម៉ូដ និងជាពិធីការិនី
កញ្ញា ទឹម រដ្ឋា បានភ្ជាប់ទំនាក់ទំនងស្នេហាក្រៅឆាក ជាមួយកំលោះសង្ហា ប៉ែន ចំរ៉ុង។ ប៉ុន្តែក្រោយ
មកដំណឹងស្នេហ៍នេះ ត្រូវបាន ទឹម រដ្ឋា ចេញមុខបដិសេធថាពុំមែនជារឿងពិត ដូចគេនិយាយនោះ
ទេ៕
ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល