បុរសម្នាក់ត្រូវបានប៉ូលីសចាប់ខ្លួនក្រោយពេលគេបានលួចផ្លោះរបងលួចចូលក្នុងផ្ទះរបស់តារាស្រី
Miley Cyrus។ បុរសដែលត្រូវបានគេចាប់ខ្លួននេះឈ្មោះ Jason Luis Rivera អាយុ ៤០ ឆ្នាំដែលគេ
បានអះអាងថាខ្លួនគេនេះគឺជាប្ដីស្របច្បាប់របស់តារាវ័យ ១៩ ឆ្នាំខាងលើ ខណៈដែលខ្លួនប៉ុនប៉ង
ផ្លោះរបងលួចចូលក្នុងផ្ទះតម្លៃ ៣ លានផោនរបស់តារារូបនេះនៅ Los Angeles។
ប៉ូលីសបានជិះកាត់ផ្ទះរបស់តារារូបនេះហើយបានឃើញជនល្មើសធ្វើដូចជាចង់លួចចូលក្រោយ
ពេលដែលជនល្មើសឃើញប៉ូលីសគេបានរត់ពួនក្នុងកម្ពោតសួនច្បារ នៅពេលនោះប៉ូលីសបាន
បង្គាប់អោយជនល្មើសចេញពីទីលាក់កំបាំងមក តែយ៉ាងណាជនល្មើសម្នាក់នេះមិនព្រមចេញមក
នោះទេលុះត្រាដល់ប៉ូលីសគំរាមថា នឹងប្រើប្រាស់កាំភ្លើងឆក់។
ប៉ូលីសបានឆែករកឃើញមានកន្ត្រៃពីរ នៅក្នុងខ្លួនរបស់ជនល្មើសជាមួយនឹង ID និងប្រាក់ខ្លះៗ។
បុរសម្នាក់នេះបានស្រែកថាគេជាប្ដីរបស់ Miley Cyrus ដែលបានរៀបការមកជាង ៥ ឆ្នាំជាងមក
ហើយ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ Mirror