រុស្ស៊ី៖ តាមសេចក្ដីរាយការណ៍របស់ពត៌មានរុស្ស៊ី កាលពីពេលថ្មីៗនេះ បានអោយដឹងថា
តារាដ៏ល្បីល្បាញប្រចាំប្រទេសរុស្ស៊ី គឺនាង Madonna ត្រូវបានមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាល
រុស្ស៊ី លោក Dmitry Rogoz ចោទប្រកាន់ពីបទ ផ្សព្វផ្សាយការធ្វើកុប្បកម្មប្រឆាំង មេដឹកនាំ
លោក Vladimir Putin នៅលើឆាកប្រគុំតន្រ្ដី។
តាមប្រភពខាងលើបានអោយដឹងថា លោក Dmitry Rogoz បានមានប្រតិកម្មភ្លាមៗ បន្ទាប់
ពីបានឃើងនាង Madonna បានស្លៀកពាក់ខោអាវសិចស៊ី ក្នុងការប្រគុំតន្ដ្រីមួយ កាលពីពាក់
កណ្ដាលសប្ដាហ៍នេះ។ ការចោទប្រកាន់របស់លោក Dmitry Rogoz គឺថា នាង Madonna
បានសរសេរ ពាក្យមួយឃ្លាថា "Russy Riot" ។ ពាក្យនេះមានន័យ ចលាចល ឬកុប្បកម្ម។
លោក Dmitry បាននិយាយថា នាង Madonna ត្រូវតែចូលខ្លួនមកបំភ្លឺនូវជុំវិញបញ្ហានេះ ពុំដូ
ច្នេះទេ នាងនឹងប្រឈមការជាប់ព័ន្ធធានាគារ។ នេះជាវិដេអូក្លីប របស់នាង Madonna ពេល
នាងនៅលើឆាកប្រគុំតន្ដ្រី។ សូមចុចដើម្បីមើល៕
ដោយ៖ នារី
ប្រភព៖ dailymail