CamNews

ព័ត៌មានអន្តរជាតិ 

រន្ធត់, រកឃើញ កូនក្រក "ស្រី" ដល់ទៅ ១៩ កូនក្រក កប់ចោល នៅជិតមន្ទីរពេទ្យ @_@

ព័ត៌មានអន្តរជាតិ ៖ ប៉ូលីសមកពីភាគខាងជើងរដ្ឋ Maharashtra ប្រទេសឥណ្ឌា នោះ បានរកឃើញ កូនក្រកស្រី ដល់ទៅ ១៩ កូនក្រក នៅជិតទីតាំងសំណង់អាគារមន្ទីរពេទ្យមួយកន្លែង។ មន្រ្តីប៉ូលីស ជាន់ខ្ពស់នៅក្នុងស្រុក Sangli ឲ្យដឹងថា បណ្តាកូនក្រកទាំងនោះ ត្រូវបានកប់ចោល ជាមួយនឹង ចេតនាជាក់ស្តែង ក្នុងការមិនចង់បានកូនជាកូនភេទស្រី ។ 


មន្រ្តីប៉ូលីស គូសបញ្ជាក់ដល់សារព័ត៌មាន ប៊ីប៊ីស៊ី ឲ្យដឹងថា ពួកគេបានរកឃើញ បណ្តាកូនក្រកស្រី ជាច្រើន ខណៈពេលដែលពួកគេស៊ើបអង្កេតករណីស្លាប់ស្រ្តីម្នាក់ ដែលបានធ្វើការរំលូតកូនដោយ ខុសច្បាប់ ។ សកម្មជនសិទ្ធមនុស្សឲ្យដឹងថា ករណីរកឃើញ សាកសពកូនក្រកស្រី ច្រើនសន្ធឹក លើកនេះ​អាចបញ្ជាក់បានថា ករណីរំលូតកូនស្រីចោល គឺវាមានឥតឈប់ឈរ និងឃោរឃៅខ្លាំង នៅក្នុងប្រទេសឥណ្ឌា បើទោះជាមានយុទ្ធនាការបជ្រៀបការយល់ដឹង យ៉ាងណាក៏ដោយចុះ ។ 



មន្រ្តីប៉ូលីសឲ្យដឹងថា ស្រ្តីស្លាប់ខាងលើ គឺស្លាប់បណ្តាលមកពីការរំលូតកូនដោយខុសច្បាប់​ ខណៈ ការស៊ើបអង្កេតរកកូនក្រករំលូតចោលនៅជិត នឹងមន្ទីរពេទ្យនោះ ស្រាប់តែរកឃើញ សាកសពកូន ក្រកស្រីដល់ទៅ ១៩កូនក្រកលើកនេះ ទាំងមិននឹកស្មានដល់ ។ គួរបញ្ជាក់ថាក្រោយពីប្រទះឃើញ នូវហេតុការណ៍ដ៏អាក្រក់មួយនេះ ដោយរកឃើញកូនក្រកដល់ទៅ ១៩នោះ ប៉ូលីសបានបើកការ ស៊ើបអង្កេតឈានទៅចាប់ឃាត់ខ្លួន ស្រ្តីជាម្តាយ និងបុរសជាឪពុក ខណៈកំពុងតែតាមប្រមាញ់ ចាប់ឃាត់ខ្លួន វេជ្ឌបណ្ឌិតដែលបានរត់គេចខ្លួន ។ មូលហេតុចម្បងដែលនាំឲ្យមានការរំលូតកូន ស្រី យ៉ាងច្រើនសន្ធឹកបែបនេះ​ក៏ព្រោះតែ ឥណ្ឌា ជាប្រទេសដែលឲ្យតម្លៃទៅលើ ភេទប្រុស (កូនប្រុស ឬបុរស) ខណៈភេទស្រី មិនត្រូវបានឲ្យតម្លៃនោះទេ ។ មន្រ្តីផ្លូវការម្នាក់គូសបញ្ជាក់ឲ្យដឹងថា ខ្ញុំគិតថា មានករណីរំលូតកូនស្រីទ្រង់ទ្រាយធំនៅស្រុក Sangli ចឹងទៅ កាលបើចាប់បានវេជ្ជបណ្ឌិតហើយ នោះ ខ្ញុំសង្ស័យថា អាចនឹងរកឃើញ សាកសពកូនក្រកស្រី ជាច្រើនផ្សេងៗទៀត ៕



ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: India Russia Satellite Int news Hot news