CamNews

កំសាន្ត 

សូ វណ្ណនីតា រងការរិះ​គន់ថា ល្បី​បាន​បន្តិច​ចាប់​ផ្តើម​វាយ​ឫក​ពារ​ភ្លាម

ភ្នំពេញ៖ រលកតារាចម្រៀង ទើបលេចមុខក្នុងវិថីសិល្បៈ នាង សូ វណ្ណនីតា មុននេះបន្តិច ត្រូវបានមហាជន ស្រទាប់ យុវវ័យទទួលស្គាល់ និងមើលឃើញថា នាងជាតារាស្រីជើងថ្មី ដែលកំពុងតែរះពន្លឺ ឡើងនៅលើវិថីសិល្បៈ ហើយគេ ក៏សង្ឃឹមថា នាងអាចបង្កើនបាននូវប្រជាប្រិភាព ក្នុងការទាញយកទីផ្សាសិល្បៈ ដ៏ល្បីទៅ ថ្ងៃអនាគតខាងមុខ បានដោយស្រួលទៀតផង។

តារាចម្រៀងស្រីសំឡេងស្រួយ ធ្លាប់ឆ្លងកាត់ការប្រឡងក្នុង កម្មវិធី«The Voice Cambodia» កញ្ញា សូ វណ្ណនីតា បើទោះបីជាមុននេះ ត្រូវបានទទួលស្គាល់ ពីទស្សនិកជនមិត្តយុវវ័យថា ជាតារាចម្រៀងសម្លេងពីរោះ ក៏ពិតមែន តែនាងមិនបានគិត ទៅដល់ការរៀបចំឫកពារឲ្យបានស័ក្តិសម ទៅនឹងអ្វីដែលជាការចង់ បានពីមហាជនជា អ្នកគាំទ្រវិញនោះឡើយ។ ផ្ទុយទៅវិញតារា រូបនេះបែរជា បង្ហាញពីឥរិយាបទមិនសមរម្យ ហាក់មានភាពឆ្នើងឆ្មៃ រហូតដល់មានមតិរិះគន់ ពីភាពមិនសមគួរនេះឡើង។

ថ្មីៗនេះ មានការលើកឡើងពីមជ្ឈដ្ឋាន ទស្សនិកជនមួយចំនួន ជុំវិញការរិះគន់ ដោយចំៗទៅលើតារាចម្រៀងនាង វណ្ណនីតា ថា ក្រោយពីនាងមានឈ្មោះ ក្នុងវិថីសិល្បៈបន្តិចមក នាងស្រាប់តែបញ្ចេញ ឥរិយាបទខុសប្លែក ដោយសម្តែងពីកាយវិការឫកពារ ក្រអើតក្រទម ទៅលើចំនុចខ្លះៗ។ ម្យ៉ាងទៀត នាងតែងធ្វើអ្វីដោយ ពុំបាន គិតដល់អារម្មណ៍របស់ អ្នកដែលនៅជុំវិញខ្លួន។

តាមប្រភពខ្លះ បានលើកឡើងថា បើទោះបីជាពេលនេះ សូ វណ្ណនីតា កំពុងមានឱកាសចេញមុខ ក្នុងទីផ្សារសិល្បៈបន្តិច ក៏ពិតមែន ប៉ុន្តែទៅថ្ងៃខាងមុខនាងអាច ស្រុតធ្លាក់ចុះមកវិញ នូវប្រជាប្រិយភាព និងការគាំទ្រ។ ស្របដែលការរិះគន់ ចេញពីសំណាក់មហាជន ក៏កំពុងមានភាពផ្ទុះឡើង ជាបន្តបន្ទាប់។

ប្រភពខាងលើ បាននិយាយបន្តថា សូ វណ្ណនីតា ត្បិតតែបច្ចុប្បន្ន លេចមុខមាត់ ក្នុងសង្គមសិល្បៈ និងជាអ្នកចម្រៀង ពុំទាន់មានឱកាស ឈោងចាប់បាន នូវភាពល្បីល្បាញ ដូចតារាល្បីឯទៀតក្តី តែបើនៅថ្ងៃខាងមុខ នាងចេះក្តោបក្តាប់ ឱកាស និងបត់បែនទៅតាមភាពសមគួរ តម្រូវតាមមជ្ឈដ្ឋានខាងក្រៅ ច្រើនជាងភាពអំនួត របស់ខ្លួននោះ គឺតារារូបនេះ អាចនឹងឈានទៅរក ចំណុចជាតារាល្បីឈ្មោះ ដូចតារារៀមច្បង ផ្សេងទៀតជាក់ជាពុំខាន។

គេហទំព័រ LookingTODAY មិនអាចស្វែងរកការបកស្រាយពី កញ្ញា សូ វណ្ណនីតា បាននៅឡើ យទេកាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥នេះ ប៉ុន្តែ LookingTODAY នឹងរងចាំការបកស្រាយបំភ្លឺណាមួយ ពី សូ វណ្ណនីតា នៅពេលក្រោយ ដោយក្ដីរីករាយ ក្នុងន័យឲ្យមហាជនអស់មន្ទិលសង្ស័យ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Star News Cambodia Sovanita