បើនិយាយពីវីដេអូបទចម្រៀង Gangnam Style របស់ Psy នោះគឺទើបនឹង Upload ចូលក្នុង Youtube
បាន ៤ ខែជាងប៉ុណ្ណោះ តែប្រជាប្រិយភាពក្នុងការចួលមើលរបស់វីដេអូនេះ បានប្រកិតៗ ជាមួយនឹង
វីដេអូ Baby របស់ JB ទៅហើយ។
ហើយអ្វីដែល Psy ចង់បានសម្រាប់ជាកាដូរថ្ងៃណូអែលនោះគឺវីដេអូ Gangnam Style អាចឡើងដល់
១ ពាន់លានដងនៃការចូលមើលលើ Youtube ខណៈដែល Baby របស់ JB នៅនាំមុខនៅឡើយជា
មួយនឹងសម្លេង ៨០០ លានជាងនៃការចូលមើល តែបើធៀបមកពេលវេលាវិញនោះវាខុសគ្នាឆ្ងាយ
ណាស់ប្រោះ Gangnam Style ទើបនឹង Upload បាន ៤ ខែប៉ុណ្ណោះ ទទួលបាន ៧៨០ លានដងជាង
នៃការចូលមើលទៅហើយ។
បើតាមប្រភពពី Youtube បានអោយដឹងថា Baby ក្នុងមួយថ្ងៃអាចមានមនុស្សចូលមើលជាង ៤ សែន
ដងខណៈដែល Gangnam Style មានអ្នកចូលមើលជាង ៧ លានដងក្នុងមួយថ្ងៃ។ យើងចាំមើលទាំង
អស់គ្នាថាតើ ២ នេះមួយណាដែលអាចទទួល ១ ពាន់លានដងនៃការចូលមើលហើយ គ្រងជាម្ចាស់
ឯតទគ្គកម្មពិភពលោកបាន៕
ដោយ៖ ម៉ូកា
ប្រភពពី៖ Youtube