CamNews

តារា 

ឈឺចិត្តមិត្តស្រីបោះបង់ចោល ព្រោះអាក្រក់ បុរសម្នាក់បានសម្រេចចិត្ត ធ្វើការកែសម្ផស្ស រហូតបានក្លាយជាតារា

បន្ទាប់ពីមានការខកចិត្តលើបញ្ហាស្នេហាមក​ Anway បានសម្រេចចិត្តធ្វើការកែសម្ផស្ស ដើម្បីទទួលបាន នូវផ្ទៃមុខស្អាតសង្ហា លក្ខណៈ បែបបុរសចំតួ។

តាមប្រភពព័ត៌មានពី Thaiinfonet កាលពីពេលថ្មីៗនេះ តារាបង្ហាញម៉ូតវ័យក្មេងម្នាក់មានឈ្មោះថា Anway  បានក្លាយទៅជាប្រធានបទចាប់អារម្មណ៍មួយ របស់បណ្តាអ្នកលេងបណ្តាញទំនាក់ទំនង សង្គមនៅក្នុងប្រទេសនេះ បន្ទាប់ពីរូបគេបានបង្ហាញជាសាធារណៈនូវរូបថតមុន និងក្រោយពេល វះកាត់កែសម្ផស្ស។​។ រាល់បរាជ័យក្នុងសេចក្តីសេ្នហា បានធ្វើឲ្យ ​ Anway សម្រេចចិត្តជ្រើសរើសយក ការវះកាត់កែសម្ផស្ស ដើម្បីធ្វើការផ្លាស់ប្តូររូបរាងខាងក្រៅរបស់ខ្លួន។ គាត់បានចែករំលែកថា មុននេះ មិនយូរប៉ុន្មាន មិត្តស្រីរបស់លោក បានបោះបង់ចោលរូបគាត់ និងទៅតាមអ្នកថ្មី ដែលជាបុរសមាន សម្រស់ស្អាតសង្ហាជាងខ្លួន។ 

អាន៖ HTC ភ្លាត់ស្នៀត ប្រើរូបភាពថតចេញពីកាមេរ៉ា iPhone ក្នុងការបង្ហាញណែនាំ One M9 ម៉ូដែលស្រោបមាស

ការវះកាត់កែសម្ផស្សនេះ មិនត្រឹមតែជួយឲ្យ Anway ទទួលបាននូវមុខមាត់ស្អាតសង្ហានោះទេ ថែមទាំង ផ្តល់ឲ្យរូបគាត់នូវឱកាសល្អ បានចូលប្រឡូកនៅក្នុងវិស័យសិល្បៈ នៅក្នុងប្រទេសរបស់ខ្លួនថែមទៀត ផងដែរ។ បច្ចុប្បន្ន Anway ទទួលបានតួនាទីជាពិធីករទូរទស្សន៍ Gameshow មួយចំនួន ដែលនេះគឺជា ការងារដែលរូបគាត់តែងតែស្រមៃចង់ធ្វើជាយូរមកហើយ។

អាន៖ ទ្រាំសំពាធទៀតលែងបាន Ronaldo ថតវីដែអូបង្ហោះ សុំអ្នកសារព័ត៌មាន ទុកឲ្យខ្លួនបាននៅ "ស្ងប់ស្ងៀម"

Anway បានឆ្លងកាត់ការកែសម្ផស្ស ដំឡើងខ្ទង់ច្រមុះ ចាក់ឆ្នាំបន្តឹងស្បែក ចាក់ចង្កា និងធ្វើត្របកភ្នែក។ រាល់ដំណាក់កាល នៃការវះកាត់កែសម្ផស្សទាំងនេះ សុទ្ធតែត្រូវបានរូបគាត់ថតរូបទុក និងបង្ហោះចែក រំលែក។ Anway បានឆ្លងផុតនូវភាពអស់សង្ឃឹម នៅក្នុងសេចក្តីស្នេហា ហើយថែមទាំងមានឱកាស ការងារជាច្រើន បន្ទាប់ពីរូបគាត់បានធ្វើការវះកាត់កែសម្ផស្ស។

Anway កំពុងតែធ្វើការងារជាពិធីករ ប៉ុស្តិ៍ទូរទស្សន៍ និងជាតារាបង្ហាញម៉ូត នៅប្រទេសថៃ៕

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ Thaiinfonet, Zing


Tags: Anway Model Star Thailand Super Star Entertainment តារាថៃ