CamNews

តារា 

២ វីដេអូថ្មីរបស់ Transformer 4 បង្ហាញទស្សនិកជន អោយឃើញគ្រឿងយន្ត កាន់តែច្រើននិងអស្ចារ្យ (មានវីដេអូ)

ជាមួយនិង ការទន្ទឹងរង់ចាំ របស់ទស្សនិកជន របស់រឿង Transformers វគ្គ ៤ ខាងអ្នកដឹកនាំរឿង Michael Bay កាន់តែបញ្ចេញ រូបរាងរបស់ Autobot និង Deception កាន់តែច្រើនឡើង ដែលធ្វើឲ្យ ទស្សនិកជន ចង់ទស្សនារឿងនេះ កាន់តែខ្លាំងឡើង ។



នៅក្នុង ២ ឃ្លីបផ្សាយពាណិជ្ជកម្មថ្មី របស់រឿង Transformers : Age Of Extinction យើងឃើញរូប រាងរបស់គ្រឿងយន្ត ទាំងខាងល្អ Autobot និងខាងអាក្រក់ Deception កាន់តែច្បាស់ឡើង ។ មិន ត្រឹមតែប៉ុណ្ណោះ យើងក៏បានឃើញ ឈុតឆាកប្រយុទ្ធគ្នា ដ៏ស្រៀវសាច់ កាន់តែច្រើនទៀតផងដែរ ។ តែអ្វីដែល កាន់តែពិសេសនោះគឺ គ្រឿងយន្តដ៏ធំ ដែលគេហៅថា Dinobot ដែលមានរូបរាង ដូច សត្វនាគ ឬដាយណូស័រ ដែលត្រូវខាង មេក្រុមជិតល្អ Optimus Prime ធ្វើជាយានជំនិះ ពិតជាឡូយ ដល់ករ ។



Transformers 4 ឬ Transformers : Age Of Extinction នឹងដាក់បញ្ចាំង នៅចុងខែនេះនៅ អាមេរិក ហើយនិងបន្តទៅ ប្រទេសផ្សេងៗទៀតជាបន្ត ៕ 

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: movie transformers hollywood age of extinction