CamNews

ទេសចរណ៍ 

វីឡាដ៏ស្រស់ស្អាតមួយ ត្រូវបានលេចឡើងចំកណ្ដាលកោះ 'Guanaja'

 
ហុងឌុយរាស៖ តាមការអោយដឹងពីគេហទំព័រ News day កាលពីពេលថ្មីៗនេះ បានអោយ
ដឹងថា តំបន់ប្រជុំកោះ Guanaja ស្ថិតក្នុងប្រទេសហុងឌុយរាស ពេលបច្ចុប្បន្ននេះ គឺមានភាព
ទាក់ទាញដល់ភ្ងៀវទេសចរណ៍ខ្លាំងណាស់។


គួរបញ្ចាក់ផងដែរថា កោះ Guanaja គឺមានចំងាយ ៧០គីឡូម៉ែត្រភាគជើងឆ្នេរសមុទ្រហុង
ឌុយរាស និង ១២គីឡូម៉ែត្រពីប្រជុំកោះ Roatan។ ជាមួយដីខ្សាច់សក្បុស ទឹកថ្លាឈ្វេង និង
ដើម្បីឈើតូចធំ ដែលដុះត្រៀបតា្រអមកោះ​ បូកថែមជាមួយខ្យល់បរិយាកាសដ៏ត្រជាក់ស្រិប
គឺការកត្ដាដ៏សំខាន់ ដែលអាចទាក់ទាញភ្ងៀវទេសចរណ៍រាប់ពាន់នាក់ទៅកាន់កោះ Guanaja​
នេះ។



អ្វីដែលអាចទាក់ទាញភ្ងៀវទេសចរណ៍មួយទៀតនោះ គឺថានៅចំកណា្ដលកោះ គឺមានសាង
សង់ផ្ទះវីឡាដ៏ប្រណិតមួយ ដែលភ្ងៀវទាំងអស់ តែងតែចង់ទៅកំសាន្ដ និងចង់ចូលញាំអា
ហារនៅទីនោះ។ គួរបញ្ចាក់ផងដែរថា កោះ Guanaja ត្រូវបានអ្នកវិនិយោគិនធំៗ របស់សហ
រដ្ឋអាមេរិក ធ្វើការចរចារជួល ឬទិញផងដែរ តែកន្លងមកត្រូវបានអាជ្ងាធរកោះនេះបដិសេធ៕


ដោយ៖ នារី
ប្រភព៖usdivetravel


Tags: turism Villaon DUNBAR rockHonduras