CamNews

តារា 

Justin Bieber ដេញមិត្តភក្តិកនភឿន ចេញពីផ្ទះដោយសារ បាត់របស់មានតំលៃ

យើងបានដឹងថា តារាចំរៀងវ័យក្មេង Justin Bieber ដែលមានផ្ទះវីឡាមួយយ៉ាងធំ នៅឯរដ្ឋ
Chicago ហើយតែងតែមានពិធីជប់លៀង ជាញឹកញាប់ជាមួយនិងមិត្តភក្តិ Lil Twist និង Lil Za
នោះថ្មីៗនេះ Justin Bieber បានផ្ទុះកំហឹងជាខ្លាំង ជាមួយនិងមិត្តភក្តិទាំង ២ នេះដល់ថ្នាក់ដេញ
ចេញពីផ្ទះវីឡារបស់ខ្លួន ។

It's never a dull moment for Bieber

បើយោងទៅតាមការ រាយការណ៍ព័ត៌មានមកពីអាមេរិច បានអោយដឹងថា Justin Bieber បាន
បាត់គ្រឿងអលង្ការដ៏ថ្លៃមួយ ដែលធ្វើអោយរូបគេ ខឹងសម្បារជាខ្លាំង ទៅលើមិត្តភក្តិរបស់ខ្លួន
ដែលបានពឹងអោយ ជួយមើលផ្ទះរបស់ខ្លួន ពេលដែល Justin Bieber ទៅដើរសំដែង Tour  ។
តាមប្រភពព័ត៌មានដដែលបានអោយដឹងថា ក្នុងថ្ងៃដែល Justin Bieber មិននៅផ្ទះ Lil Twist និង
Lil Za បានធ្វើកម្មវិធីជប់លៀងមួយ ដែលមានអ្នកចូលរួមច្រើនគួរសម ។ ដោយសារតែហេតុនេះ
ហើយទើបបាត់របស់មិនដឹងមុខ ។

Justin Bieber

Lil Twist និង Lil Za បាននិយាយថា ពួកគេមិនបានប៉ះពាល់ គ្រៀងអលង្ការណាមួយរបស់ Justin
ឡើយ ។ ខាង Justin មិនបានបញ្ចេញមតិអ្វីឡើយជាមួយនិងរឿងនេះ ប្រហែលជាខឹងនិង រូបគេ
ទាំង ២ នេះខ្លាំងណាស់មើលទៅ ៕

 


ដោយ ៖ លីលី
ប្រភព ៖ mirror 


Tags: justin bieber lil za lil twist star singer rapper villa