ស្កុតឡែន៖ តាមការអោយដឹងពីគេហទំព័រ ដេលីមែលកាលពីព្រឹកថ្ងៃ ២៧ កញ្ញានេះថា ឆ្នេរ
សមុទ្រ Berwickshire ពេលនេះ គឺកំពុងមានភ្ងៀវទេសចរណ៍យ៉ាងច្រើន ចូលទៅទស្សនា។
ជាការពិតណាស់ឆ្នេរសមុទ្រ Berwickshire គឺស្ថិតនៅលើទឹកដី Scotland នៅជាប់ព្រំប្រទល់
ចក្រភពអង់គ្លេស។
ជាមួយទិដ្ឋភាពនៃផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត គឺការទាក់ទាញមួយ
ដែលអាចនំាអោយភ្ងៀវទេសចរណ៍ជាច្រើននាក់ ទៅកាន់ឆ្នេរសមុទ្រ Berwickshire ។ ប៉ុន្ដែ
អ្វីដែលអស្ចារ្យសម្រាប់ភ្ងៀវទេសចរណ៍មួយទៀតនោះគឺថា ការទៅមើលទឹកជោរទឹកនាច
រាល់ចុងសប្ដាហ៍នៅឯ Berwickshire តែម្ដង។
ដោយ៖ នារី
ប្រភព៖ dailymail