អូស្រា្ដលី៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីថ្ងៃទី ២៦ កញ្ញាម្សិលមិញ នេះ
បានអោយដឹងថា សណ្ឋាគារដ៏ល្អប្រណិត ដែលបណ្ដែតខ្លួនលើផ្ទៃទឹក ត្រូវបានលេចរូបរាង
ហើយ។
ជាមួយទិដ្ឋភាពដ៏អស្ចារ្យ ផ្ទៃទឹកដ៏ធំល្វឹងល្វើយ ពិតជាអាចនាំអារម្មណ៍មនុស្ស ជាច្រើននាក់
ចង់ទៅកាន់ទីនោះមែន។ តាមប្រភពខាងលើបានអោយដឹងថា សណ្ឋាគារដែលមានឈ្មោះ
ថា Ark Hotel នេះ ត្រូវបានសាងសង់ឡើង នៅលើផ្ទៃទឹកសមុទ្រមួយ ដែលនៅជិតទីក្រុងស៊ី
ដនី ប្រទេសអូស្រ្ដាលី។ អ្វីដែលអស្ចារ្យសម្រាប់សណ្ឋាគារនោះគឺថា វាគឺស្ថិតនៅលើផ្ទៃទឹក
មានបន្ទប់ស្នាក់នៅរាប់រយ មានកន្លែងកំសាន្ដ ព្រមទាំងមានខ្យល់បរិសុទ្ធផងដែរ។ លើសពី
នេះ ទៅទៀត គឺវាក៏មានអាគារដ៏ធំមួយដែលនៅក្រោមផ្ទៃទឹកផងដែរ ដូច្នេះអ្នកក៏ចុះទៅលេង
ក្រោមផ្ទៃទឹក នៃសណ្ឋាគារនោះក៏បាន។
បើតាមការអោយដឹងពី ស្ថាបត្យករជនជាតិរុស្ស៊ី បានអោយដឹងថា សំណង់មួយនេះ ត្រូវបាន
សាងសង់ឡើងតាមស្ដង់ដារ ត្រឹមត្រូវ ពោលគឺអាចទប់ទល់នូវ រលកសមុទ្រធំៗ និងជាពិសេស
គឺទប់បាននូវកម្លាំងខ្យល់ព្យុះ Tornado តែម្ដង។
ដោយ៖ នារី
ប្រភព៖ dailymail