ថ្មីៗនេះ អ្នកជិតខាងរបស់ Taylor Swift បានធ្វើការរិះគន់ ជេរប្រទិច Taylor Swift យ៉ាងចាស់
ដៃបណ្តាញសង្គម Twitter ដោយសារតែការទិញផ្ទះ វីឡារបស់នាង នៅ Rhode Island ធ្វើ
អោយអ្នកនៅម្តុំនោះ មិនអាចចុះលេង ឆ្នេរសមុទ្របាន ព្រោះតែសន្តិសុខរបស់ នាងអះអាង
ថា Taylor Swift បានទិញឆ្នេរមួយនោះហើយ ។
នៅក្នុងតំបន់ វីឡាដែលនាងបានទិញនោះ មានឆ្នេរសមុទ្រជាប់នឹង វីឡារបស់នាងដោយប្រើ
ប្រាស់ សន្តិសុខយាមកាមយ៉ាងតឹងរឹង ។ ដោយសារតែ មានការយាមកាមតឹងរឹងពេក ដោយ
ថ្មីៗនេះ មានបុរសម្នាក់ត្រូវបានចាប់ ដោយសន្តិសុខរបស់នាង ដោយសារហែលទឹកសមុទ្រ
ក្រោយវីឡារបស់នាង ហើយចោទថា បុរសម្នាក់នោះ ប៉ុនប៉ងចូលផ្ទះរបស់នាង ។ ដោយសារ
បែបនេះ នាងក៏បន្ថែមការ ការពារតឹងរឹងជាងមុនទ្វេរដង រហូតដល់ អ្នកជិតខាង មិនអាចចុះទៅ
លេងឆ្នេរសមុទ្រជិតនោះឡើយ ។ ដោយសារតែមូលហេតុនេះហើយ ទើបធ្វើអោយអ្នកជិតខាង
របស់នាង ខឹងសម្បារ ជេរប្រទិចនាងយ៉ាងចាស់ដៃ តាមគេហទំព័របណ្តាញសង្គម Twitter ៕
ដោយ ៖ លីលី
ប្រភព ៖ k14