CamNews

តារា 

ក្រុមហ៊ុនគ្រប់គ្រងរបស់ T-ara ប្ដឹងក្រុមហ៊ុនព័ត៌មាន ចំនួន ៧

មួយសប្ដាហ៍បន្ទាប់ពីព័ត៌មានជុំវិញរឿងអាស្រូវរបស់ក្រុម T –ara ក្រុមហ៊ុន Core Contents
Media បានសម្រេច​ចិត្តប្ដឹង ក្រុមហ៊ុនព័ត៌មានចំនួន ៧ នៅកូនរ៉េខាងត្បូង។

អ្នកតំណាងក្រុមហ៊ុន Core Contents Media បានអោយដឹងថា ខ្លួនបានជួលមេធាវីចំនួន ២រូប
ដើម្បីធ្វើការប្ដឹងចំពោះក្រុមហ៊ុនព័ត៌មានចំនួន ៧ នៅកូនរ៉េខាងត្បូង។ អ្នកតំណាងនេះថ្លែងថា ព័ត៌មានដែលបណ្ដាញផ្សព្វផ្សាយទាំងនោះ បានចុះផ្សាយ មិនដែលត្រូវបានទទួលស្គាល់
ដោយ Core Contents Media នោះទេ។

តំណាងក្រុមហ៊ុន Core Contents Media បន្ដថា ៖ “បន្ទាប់ពីមានការចុះផ្សាយព័ត៌មានអាស្រូវ
នៅក្នុងក្រុម  T-ara ស្ថានភាពកាន់តែអាក្រក់ឡើងៗ”។

គួររំលឹកថា ក្រុមចម្រៀង T-ara ត្រូវទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ក្នុងនោះ liveshow ដំបូង
របស់ក្រុមនេះ ដែលនឹងត្រូវបានធ្វើឡើងនៅថ្ងៃទី ១១សីហាខាងមុខ ក៏ត្រូវបានគេផ្អាក។ បច្ចុប្បន្ន
ក្រុម T-ara នេះក៏កំពុងផ្អាកធ្វើសកម្មភាពជាបណ្ដោះអាសន្នផងដែរ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing


Tags: Yoona Kpop korea star T –ara