CamNews

កំសាន្ត 

Dara (2NE1) មានភាពជឿជាក់ដោយសារ កោរសក់ មួយចំហៀងក្បាល

សមាជិករបស់ក្រុម 2NE1 បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបានកោរសក់
មួយចំហៀងក្បាល ដែលក្រោយមក Dara (Sandara Park) ក៏បានបកស្រាយអំពីសកម្មភាពនេះ
របស់ខ្លួន។

បញ្ជាក់ពីការវិលត្រឡប់មកកាន់ Kpop ដោយស្នាដៃថ្មី រួមជាមួយសមាជិកក្នុងក្រុម 2NE1 តារា
ចម្រៀង Dara បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែបានកោរសក់មួយចំហៀង
ក្បាល។ ទង្វើនេះ បានធ្វើអោយភាពជានារីរបស់នាង ត្រូវបាត់បង់ស្ទើរតែទាំងស្រុង។

ប៉ុន្ដែ ពេលថ្មីៗនេះ នៅក្នុងកិច្ចសម្ភាសមួយរបស់ YG តារាចម្រៀង Dara របស់ក្រុម 2NE1 នេះ
បានបកស្រាយថា "ខ្ញុំយល់ថា ខ្លួនខ្ញុំមិនមានភាពទាក់ទាញប៉ុន្មាន បើធៀបនឹងសមាជិកដទៃក្នុង
ក្រុម 2NE1។ ការផ្លាស់ប្ដូរនេះនឹងជួយអោយខ្ញុំមានភាពជឿជាក់ជាងមុន នៅពេលឡើងសំដែង
លើឆាក"។

ទោះជាយ៉ាងនេះក្ដី Dara ថ្លែងថា នាងក៏កំពុងទន្ទឹងរង់ចាំ ដល់ពេលសក់វែងឡើងវិញ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing


Tags: Korean star kpop Dara 2NE1