CamNews

តារា 

Selena លេងម៉ូដអាវប្លែក ទៅមើលរឿងមនុស្សប្រចៀវ ជាមួយ Justin

ក្រោយពេលជួបជុំគ្នាញ៉ាំអាហារពេលល្ងាចក្នុងឱកាសខួបកំណើតលើកទី២០ របស់
Selena
, Justin បានបន្តទុកពេលវេលានៅព្រឹកថ្ងៃបន្ទាប់ សំរាប់មិត្តស្រីរបស់ខ្លួន
ថែមទៀត។

"ព្រះអង្គម្ចាស់ Billboard" រួមជាមួយ Selena និងមិត្តភក្តិរបស់អ្នកទាំងពីរ បាននាំគ្នាទៅមើលកុន
នៅរោងភាពយន្តឯ California។ ពួកគេទាំងអស់គ្នាបានជ្រើសរើសផ្នែកចុងក្រោយបំផុតនៃស៊េរី
មនុស្សប្រចៀវ "The Dark Knight Rise" ដើម្បីកំសាន្តបំបាត់ Stress។



Justina, Selena និងមិត្តភក្តិនាំគ្នាទៅមើលកុន

Justin បានស្លៀកខោពណ៌ក្រហម ជាមួយនឹងអាវយឺតពណ៌ស និងពាក់មួកពណ៌ក្រហមសបែប
យុវវ័យ ក្នុងពេលដែល Selena ស្លៀកខោខ្លី ជាមួយនឹងអាវរចនាម៉ូដប្លែក ដាច់រហែកដុំៗ ចេញ
អាវក្នុងមើលទៅទាក់ទាញម៉្យាងដែរ។

Justin ស្ទីលបែបយុវវ័យ

Selena លេងស្ទីលប្លែក អាវរហែកបញ្ចេញអាវក្នុង

នៅយប់ថ្ងៃដដែលនោះ Justin ត្រូវបានវិលត្រលប់មកស្រុកកំណើតវិញតាមកាលវិភាគការងារ
របស់ខ្លួន។ Paparazzi បានឃើញ Justin នៅព្រលានយន្តហោះ Canada ដើម្បីរៀបចំផែនការ
ផ្សាយពាណិជ្ជកម្មនូវគំរោងថ្មីៗមួយចំនួននៅស្រុកកំណើត។

Justin វិលត្រលប់ទៅ Canada នៅយប់ថ្ងៃដដែល

ដោយ៖ សិលា
ប្រភព៖ K14


Tags: sexy star Selena