CamNews

តារា 

ទស្សនិកជន​សង្ស័យថា ខៀវ សានសាណា និង តាប៊ុយ មានទំនាក់ទំនង​ស្អិតរមួត​ក្រៅឆាក

ភ្នំពេញៈ ពិធីករ និងពិធីការិនី កំពុងមានប្រជាប្រិយភាពលេចធ្លោខ្លាំង ក្នុងកម្មវិធី “ពេញចិត្តអត់
សៀក” របស់ My TV ដែលទស្សនិកជន ស្គាល់ យ៉ាងច្បាស់ថាជា អ្នកនាង ខៀវ សានសាណា
និង លោក តាប៊ុយ គេ សង្កេតឃើញដៃគូ ពិធីករក្នុងកម្មវិធីនេះ ហាក់មានភាពសិ្នទ្ធស្នាល ជា មួយគ្នាយកចិត្តទុកដាក់ជាមួយគ្នាប្រៀបបីដូចជា មានទំនាក់ទំនងស៊ី ជម្រៅជាមួយគ្នាប្លែក ។

មួយរយៈពេលចាប់តាំង ពីពិធីករពិធីការិនីមួយគូនេះ ចាប់ដៃគូគ្នាដោយ ទទួល បានការគាំទ្រខ្លាំង
ក្នុងកម្មវិធី “ពេញចិត្តឫអត់សៀក” ដោយគេ សង្កេតឃើញ ពួកគេទាំងពីរនាក់ មានភាពស៊ីចង្វាក់
គ្នា ស្និទ្ធស្នាលជា មួយគ្នាទាំងក្នុងឆាកនិងក្រៅឆាក រហូតធ្វើឲ្យគេទស្សនិកជន មានការ សង្ស័យ
ថា ពួកគេទាំងពីរនាក់ មានភាពស្អិតរមួតប្រៀបដូចគូស្នេហ៍ ។

ក្រោយពីលេចឮព័ត៌មានថា អ្នកនាង ខៀវ សានសាណា បែកបាក់ស្នេហា ជាមួយស្វាមីរហូត ធ្វើ
ឲ្យនាង ត្រូវត្រឡប់មកស្រុកកំណើតវិញ ចាប់យក អាជីពចាស់ ហើយទន្ទឹមជាមួយគ្នានោះដែរ
ដោយសារតែ ពេលនេះគេ ឃើញនាងនិងឌីជេ តាប៊ុយក្រៅពីមានទំនាក់ទំនងល្អ ក្នុងការរួមការងារ
ជាមួយគ្នាហើយ អ្នកនាង សាណា និង ឌីជេ តាប៊ុយ ក៏ធ្វើឲ្យទស្សនិកជន មានការសង្ស័យទៅ លើ
ទំនាក់ទំនង របស់ពួកគេខាងក្រៅឆាកថា ទំនងអាចមានទំនាក់ទំនង ស៊ីជម្រៅជាមួយគ្នាក្រៅឆាក
ថែមទៀតផង ។

បើទោះបីជាមានព័ត៌មានលេចឮ បែបនេះក្តីក៏គេនៅមិនទាន់ដឹងថា ជាការ ពិតឫ យ៉ាងណាទេ ព្រោះ
ថាកន្លងមក អ្នកនាង ខៀវ សានសាណា ធ្លាប់ចេញមុខបដិសេធចំពោះព័ត៌មានបែកបាក់ស្វាមី ដោយ
ឡែក ឌីជេ តាប៊ុយ កន្លងមកធ្លាប់ជំពប់ និងរឿងរ៉ាវស្នេហាក្រៅឆាកជាមួយ បុរសភេទដូចគ្នា ។ ដូច្នេះ
ចំពោះព័ត៌មានថាពិធីករ ពិធីការិនីមួយគូនេះ មានទំនាក់ទំនងស្នេហាជាមួយគ្នា ឫយ៉ាងណាទេ ។

Looking TODAY ក៏មិនទាន់អាចទំនាក់ទំនង ទៅពិធីករ-ពិធីការិនី សម្បូរប្រជាប្រិយភាពប្រចាំ MY
TV មួយគូនេះបានទេ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣ ៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sana & taboi entertainment khmer stars MC My TV តាប៊ុយ សាណា