នាង Kim Kardashian ប្រហែលជាមានបំណងក្នុងការអង្គុយតុ រួមជាមួយ Michael Obama និងតារា
ចម្រៀង Beyonce ហើយមើលទៅ ទើបនាងចាកចេញទៅសិក្សាអំពីបញ្ហានយោបាយ នៅមជ្ឈិមបូព៌ា
នោះ។
បើតាម TMZ បានអោយដឹងថានាងបានចេញដំណើរទៅកាន់ប្រទេស គុយវ៉ែត និង បាហារាណ នៅ
តំបន់មជ្ឈិមបូព៌ា ដើម្បីទៅសិក្សាលើបញ្ហានយោបាយ ក៏ដូចជារឿងរ៉ាវប៉ាលេស្ទីន និងអ៊ីស្រាអែល។
នាង Kim Kardashian សង្ឃឹមថានឹងអាចប្រើប្រាស់ឈ្មោះជាតារារបស់នាងដើម្បីជាទូតក្នុងការផ្សះ
ផ្សាអោយមានការជានាគ្នាវិញបាន កុំអោយមានបញ្ហាបាញ់បោះបន្តទៅទៀត ដែលនាំមកដែលក្ដីនៅ
មិនសុខដល់ប្រជាជនតែប៉ុណ្ណោះ។
ទោះបីជាមនុស្សភាគច្រើនគិតថានាងឆ្កូត បុន្តែនាងកំពុងតែរៀបចំកាលវិភាគដើម្បីសុំជួបតំណាងរដ្ឋ
ទាំង ២ ដើម្បីផ្សះផ្សា ធ្វើយ៉ាងណាដើម្បីអោយប៉ាលេស្ទីន និងអ៊ីស្រាអែល ឈប់បាញ់គ្នាទៀត។ បើ
និយាយអោយស្រួលស្ដាប់នោះគឺនាងកំពុងតែឈានជើងចូលទៅធ្វើជា Angelina Jolie ទី ២ ដែលប្រើ
ប្រាស់ប្រជាប្រិយភាពរបស់ខ្លួនក្នុងការ ធ្វើជាដំណាងដោះស្រាយបញ្ហាអន្តរជាតិ។
មិនទាន់ដឹងថាយ៉ាងណាទៀតនោះទេ ព្រោះនាងគ្រាន់តែមានគំរោងតែប៉ុណ្ណោះ តែយើងចាំមើលទាំង
អស់គ្នាថាតើតារាសិចស៊ី និងជាមិត្តស្រីរបស់ Kanye West គឺនាង Kim Kardashian នេះអាចផ្សះផ្សា
ប៉ាលេស្ទីន និងអ៊ីស្រាអែល បានដូចមាត់ឬទេ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ whyfame