CamNews

តារា 

គង់ សុជាតិ បង្ហាញ​កាយវិការ​ផ្អែមល្ហែម ជាមួយ​ស្វាមី​នៅ​ក្រៅប្រទេស

ភ្នំពេញៈ ចាប់តាំងពី លោក ជា វិបុល និង អ្នកនាង គង់សុជាតិ បានរៀបការមកគេសង្កេត ឃើញថា គូស្វាមីភរិយាមួយគូនេះ ហាក់មានការមមាញឹក ជាមួយការងារសិល្បៈច្រើនទ្វេដង ដោយពួកគេមិនសូវ មានពេលវេលា ក្នុងការបង្ហាញកាយវិការផ្អែមល្ហែម ស្អិតរមួតជាមួយគ្នា បង្ហាញសាធារណៈជនឡើយ ។ទើបតែមួយរយៈពេលក្រោយនេះ ពិធីការិនីរូបស្អាត អ្នកនាង សុជាតិ និងស្វាមីបានដឹកដៃគ្នា ចេញទៅ ដើរលេងនៅ ក្រៅប្រទេសញឹកញាប់ ធ្វើឲ្យចំណង ស្នេហ៍របស់ពួកនាង កាន់តែរឹងមាំថែម មួយកម្រិត ទៀត ។

ថ្មីៗនេះពិធីការិនី អ្នកនាង គង់ សុជាតិ បានសម្ញែងរូបថតជាច្រើនសន្លឹក ស្តែងឲ្យឃើញ ពី កាយវិការ ផ្អែមល្ហែមរវាង គូស្វាមីភរិយាមួយគូនេះ ខណៈពេលដែល ពួកគេបានដឹកដៃគ្នា ចេញទៅដើរលេងនៅ ក្រៅប្រទេសជាបន្តបន្ទាប់ ដែលធ្វើឲ្យទស្សនិកជនខ្លះគិតថា តារាមួយ គូនេះប្រហែលជាឆ្លៀត ពេលទៅ ក្រេបទឹកឃ្មុំបែបរ៉ូមែនទិច ជាមួយគ្នាហើយមើលទៅ ព្រោះថា កន្លងមកពួកគេ ធ្លាប់បានប្រកាសថា ក្រោយពីរៀបការ ពួកគេនឹងដឹកដៃគ្នាចេញ ទៅក្រេបច័ន្ទ ទឹកឃ្មុំ នៅក្រៅប្រទេស ប៉ុន្តែគម្រោងនេះត្រូវ បានលុបចោលវិញ ដោយសារតែសន្ទុះ ការងារ កាន់តែរវល់ ។

ហេតុដូច្នេះកាលពីពេលកន្លងទៅថ្មីៗនេះ លោក ជា វិបុល បានដឹកដៃភរិយារូបស្អាត ចេញ ទៅដើរលេង បង្ហាញកាយវិការកៀកកើយ ប្រៀបដូចជាស្រមោចនិងស្ករ នៅក្រៅប្រទេស ដោយនៅក្នុងនោះ ពួកគេ ទាំងពីរនាក់ បានរំលេចរូបថតបញ្ចេញ កាយវិការជាច្រើន ដែល ទស្សនិកជនភាគច្រើន មិនសូវបានឃើញ រូបភាពទាំងអស់នោះឡើយ ។

ចង់ដឹងថា ស្វាមីភរិយាមួយគូនេះ មានអ្វីផ្អែមល្ហែមជាមួយគ្នាខ្លះ នៅក្នុងដំណើរកម្សាន្ត នៅក្រៅ ប្រទេសនោះ មានតែទៅទស្សនាជាមួយគេហទំព័រ Looking TODAY ទាំងអស់គ្នា ៕





 

 

 


ផ្តល់សិទ្ធិដោយ៖  ដើមអម្ពិល


Tags: Kong Socheat phnom penh cambodia