CamNews

ភាពយន្ត 

ឈិនឡុង ចេញយុទ្ធនាការ ផ្សព្វផ្សាយខ្សែភាពយន្ត ទី១០១ របស់ខ្លួន

លោក Jackie Chan ហៅ ឈិន ឡុង ដែលធ្លាប់បានប្រកាសចូលនិវត្តន៍ពីវិស័យខ្សែភាពយន្តម្ដង
ហើយមកនោះបានរៀបចំការចេញផ្សាយភាពយន្តទី ១០១ របស់ខ្លួនបន្តរទៀត ដែលមានចំណង
ជើងថា CZ12 ដែលនឹងមានចាក់ផ្សាយនាថ្ងៃទី ១២ ខែ ១២ ឆ្នាំ ២០១២ ខាងមុខនេះ។

ខ្សែភាពយន្ត CZ12 នេះគឺជាខ្សែភាពយន្តបាញ់ប្រហារមានសកម្មភាពជក់ចិត្ត ដែលជាខ្សែភាព
យន្តទី ១០១ ដែលសម្ដែង និងដឹកនាំដោយ Jackie Chan។ ក្នុងនោះសាច់រឿងសង្ខេបមិនទាន់
បានដាក់បង្ហាញនោះទេ គេគ្រាន់តែឃើញមានឈុតឆាកខ្លីបន្តិចបន្តួចប៉ុណ្ណោះ។ ហើយកាលពី
ពេលថ្មីៗនេះគេសង្កេតឃើញមានការបើកយុទ្ធនាការផ្សព្វផ្សាយខ្សែភាពយន្តនេះនៅ Biejing
ផងដែរ ដែលគេសង្កេតឃើញ Jachie Chan បានជិះរថយន្តទំនើប Lamborghini មកជាមួយស្រី
ស្អាត ២ នាក់។ យើងរង់ចាំទស្សនាទាំងអស់គ្នាទៅមើលថាតើខ្សែភាពយន្តនេះនឹងត្រូវបានចាក់
បញ្ចាំងទូទាំងពិភពលោកឬទេ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ asiancrunch 

 


Tags: jackie chan movie china