CamNews

តារា 

ប្រុសស្អាត លី មីនហូ លេចមុខសារជាថ្មី កាន់តែសង្ហារ

Lee Min-ho ដែលជាប់ឈ្មោះជាបុរសមានមុខមាត់រូបរាងស្រស់ស្អាតជាងគេនៅកូរ៉េនោះបានបាត់
មុខបាត់មាត់ពីវេទីការសិល្បះអស់ជាងមួយឆ្នាំដោយមិនមានចេញសម្ដែង ហើយសូម្បីតែខ្សែភាព
យន្តថ្មីក៏មិនមាន។

ក៏ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុននេះលោកបានបង្ហាញខ្លួននៅក្នុងកម្មវិធីបង្ហាញសម្លៀកបំពាក់បុរស់របស់
TRUGEN នៅទីលាន Daejun ហើយក៏បានផ្ដល់ហត្ថលេខាដល់ប្រិយមិត្តស្រីៗដែលស្រែកហោចង់
បែកបំពង់ក ផងដែរ។

តែជាងមួយឆ្នាំមកនេះ Lee Min-ho ប្លែកជាមុនដោយសារតែគេបានកាត់សក់ខ្លី ហើយសក់ខ្លីនេះបាន
ធ្វើអោយស្រីៗមួយចំនួនស្ទើតែសន្លប់ព្រោះតែគេមើលទៅគឺរឹតតែសង្ហា។ លោកមិនបានប្រាប់ទេថា
បាត់មុខជាង ១ ឆ្នាំទៅណា ហើយក៏គ្មាននរណាដឹងមូលហេតុដែរ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: lee min ho korean kdrama kpop star