ភ្នំពេញៈ តារាសម្តែង និងជាតារាចម្រៀងយ៉េៗនិយមតុបតែងខ លួនសិចស៊ី បញ្ចេញសាច់លើ
ក្រោម កញ្ញា ឆៃ លីដាឡែន ជាតារាមួយដួង ដែលធ្លាប់តែរស់នៅក្នុងជីវភាពហ៊ឺហារ ប្រើប្រាស់
របស់ស៊ីវិល័យ សម្បូរលុយចាយពេញៗដៃ មានឈ្មោះបោះសំឡេងគួរសមមួយរូប លើវិថីសិល្បៈ
តែជីវភាពរស់នៅ ក្នុងជីវិតឯកជនរបស់នាង បានប្រែក្លាយពីបាតដៃទៅខ្នងដៃ ធ្លាក់កូដដល់ថ្នាក់
ត្រូវទៅច្រៀងតាមក្លឹបរាត្រី ពេលយប់ទៀតផង ។
បើតាមប្រភពអ្នកនៅជិតដិតខ្លួន របស់តារាស្រីស្រស់ កញ្ញា ឆៃ លីដាឡែន សុំមិនបញ្ចេញឈ្មោះ
បានបង្ហើបប្រាប់ Looking TODAY ឲ្យដឹង កាលពីពេលថ្មីៗនេះថា តារាចម្រៀង កញ្ញា ឆៃ លីដា
ឡែន ពេលនេះហាក់មានយីអ៊ុនធ្លាក់ចុះខ្លាំងណាស់ ចាប់តាំងពីនាងត្រូវបានមហាជនរិះគន់ យ៉ាង
ចាស់ដៃមក សន្ទុះកេរ្តិ៍ឈ្មោះរបស់នាង បានប្រែក្លាយពីហ៊ឺហារមករស់នៅ ក្នុងជីវភាពខ្វះមុខខ្វះ
ក្រោយ រហូតធ្លាក់ខ្លួនទៅច្រៀងតាមក្លឹបរាត្រី រកប្រាក់បានតិចតួច ចាយស្ទើរតែមិនគ្រាន់ ។
ប្រភពខាងលើបានប្រាប់ឲ្យដឹងទៀតថា តារាចម្រៀង កញ្ញា ដាឡែន ត្រូវបានធ្លាក់កូដគ្មានផ្ទះនៅ
ដោយរាល់ថ្ងៃនាងត្រូវរស់នៅអាស្រ័យ នៅផ្ទះម្តាយធម៌នៅក្រៅប្រទេស ដែលគេមានផ្ទះ នៅប្រ
ទេសខ្មែរ ទើបឲ្យនាងស្នាក់នៅផ្ទះនោះ ហើយក្រៅពីការស្នាក់នៅនេះ នាងបានចេញទៅច្រៀងរក
លុយក្នុង១យប់ នាងត្រូវទៅច្រៀង២ក្លឹប រកចំណូលបានត្រឹមតែ៣០ដុល្លារ តែប៉ុណ្ណោះ ។
ប្រាក់ចំណូល ដែលនាងរកបានត្រូវបែងចែកផ្ញើរទៅស្រុក ចិញ្ចឹមបងប្អូននៅ ខេត្តបាត់ដំបង ហើយ
នៅសល់តិចតួច ត្រូវចំណាយប្រចាំថ្ងៃចាក់សាំង ញុំា និងចំណាយគ្រប់យ៉ាងសម្រាប់ជីវភាព នាង
ត្រូវរស់នៅខ្វះមុខខ្វះក្រោយ ។ ប្រភពដដែលប្រាប់ទៀតថា មានថ្ងៃខ្លះ នាងអត់មានលុយចាក់សាំង
ទៅធ្វើការទៀតផង ។ ភាពខុសប្លែកប្រៀបបីដូចជាមេឃនិងដីនេះ បានធ្វើឲ្យតារាស្រីរូបនេះប្រឈម
នឹង ការពិបាកមិនតិចទេ ដោយសារតែកំហុសអចេតនា ដែលនាងបានធ្វើកន្លងមក ត្រូវបានទស្ស
និកជនរិះគន់ រហូតធ្វើឲ្យនាងបាត់វត្តមានពីពិភពសិល្បៈ គ្មានឱកាសបានឡើងបង្ហាញវត្តមាន លើ
ឆាកតន្ត្រី នៅលើកញ្ចក់ទូរទស្សន៍ជាដើម។
មិនតែប៉ុណ្ណោះ ប្រភពនេះបានប្រាប់ទៀតថា ចំពោះការស្លៀកពាក់វិញ នាងមិនចង់ស្លៀកពាក់ សិច
ស៊ីដល់ថ្នាក់នោះទេ ដោយសារ តែជាតម្រូវការ របស់បងប្អូនខ្មែររស់នៅទីនោះ សំណូមពរឲ្យគាត់
ស្លៀកបែបសិចស៊ីមិនមែននាង ធ្វើដោយចិត្តឯងនោះទេ ។ ក្នុងនាមនាង ជាកូនខ្មែរមួយរូប នាងក៏
ដឹងពីប្រពៃណីខ្មែរ ហើយនាងក៏បានដឹងកំហុសថា ខុសហើយ ជានិច្ចកាល នាងតែងតែសុំទោស
ដល់មហាជន សុំឱកាសជាថ្មីម្តងទៀត ។
យ៉ាងណានោះ គេហទំព័រ LookingTODAY មិនអាចធ្វើការទំនាក់ទំនង សុំការបកស្រាយពីកញ្ញា
ឆៃលី ដាឡែន បាននៅឡើយទេ ដោយសារតែទូរស័ព្ទដែលធ្លាប់ទាក់ទងទៅនាង មិនអាចទាក់ទង
បាន៕
ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល