CamNews

តារា 

YoonA (ចាង ស៊ីប៉ីយុ) រកប្រាក់បាន ៣.៥ លានដុល្លា គិតត្រឹម ៦ ខែដំបូងនៃឆ្នាំ ២០១២

កាលពីថ្ងៃទី ១២ ម្សិលមិញនេះកម្មវិធីរបស់ SBS K-STAR News បានអោយអញ្ជើញសមាជិកក្រុម
GIrls' Generation នាង YoonA ឬអ្នកទាំងអស់គ្នាស្គាល់ថា ចាង ស៊ីប៉ីយុ នោះមកចូលរួមសម្ភាសន៍
ហើយនាងក៏បានប្រាប់អោយដឹងផងដែរពីចំណួលដែលនាង រកបានក្នុងអំឡុងពេល ១ ឆមាសនៃ
ឆ្នាំ ២០១២ នេះ។

YoonA គឺជាតារាប្រជាប្រិយមួយរូបជាសមាជិកក្នុងក្រុម Girls' Generation និងជាតារាសម្ដែងផង
ដែលនោះបានប្រាប់ថាក្នុងរយៈពេល ១ ឆមាសដំបូងក្នុងឆ្នាំ ២០១២ នេះនាងរកប្រាក់ចំណូលបាន
ពីគ្រប់ច្រកទាំងសម្ដែង ថតពាណិជ្ជកម្ម និងច្រៀង សរុបមកបានជាង ៣ លាន ៥ សែនដុល្លា US!

គេសង្កេតឃើញថានេះគឺជាចំនួនទឹកប្រាក់មួយដ៏ច្រើនសម្បើមសម្រាប់អាជីពរបស់យុវនារីនៅលីវ
ម្នាក់ តែមិនមែនមានតែ YoonA ទេដែលអាចរកប្រាក់បានច្រើនក្នុងនោះ គេឃើញមានតារាស្រីជា
ច្រើនដែលអាចរកប្រាក់បានច្រើនដូចជា Suzy, UEE, Goo Hara និង Sohee ជាដើម៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Allkpop 


Tags: YoonA girls' generation kpop