CamNews

តន្រ្តី 

ស្ដាប់ ឱក សុគន្ធកញ្ញា ច្រៀង​គោក​ម្ដង​មើល៍​យ៉ាង​ម៉េច​ដែរ..? (Video Inside)

ភ្នំពេញ៖ តារាចម្រៀងលំដាប់កំពូល ប្រចាំផលិតកម្មហង្សមាស ឱក សុគន្ធកញ្ញា បានធ្វើឲ្យ
អ្នកគាំទ្រ (Fan)របស់ខ្លូន រំជើបរំជួលយ៉ាងខ្លាំង ពេញហាងលក់ម៉ូតូ Yamaha នៅជិតផ្សារដើម
ថ្កូវ ដែលទើបតែ បើកសម្ពោធ កាលពីថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០១៣កន្លងទៅ ។

នៅក្នុងឱកាសបើសម្ពោធ ហាងម៉ូតូ យ៉ាម៉ាហា នោះដែរ គេសង្កេតឃើញថា អ្នកគាំទ្ររបស់
ឱក សុគន្ធកញ្ញា បានទៅឈរង់ចាំ ហែរហមជាច្រើននាក់ មុននឹងនាងបង្ហាញ មុខនៅលើឆាក។
ដើម្បីបញ្ជាក់ពីការស្រឡាញ់ និងគាំទ្ររបស់ពួកគេ ទៅលើ ឱក សុគន្ធកញ្ញា ។

ក្នុងពិធីសម្ពោធហាងម៉ូតូ យ៉ាម៉ាហា នេះដែរ គេបានមើលឃើញ យ៉ាងច្បាស់ថា គ្រាន់តែតារា
ចម្រៀងល្បីឈ្មោះ ឱក សុគន្ធកញ្ញា ធ្វើដំណើរដល់ លើឆាកភ្លាម អ្នកគាំទ្ររបស់ នាងជាច្រើន
នាក់ បានស្រែកហ៊ោរកញ្រ្ជៀវ និងទះដៃគាំទ្រយ៉ាង ត្រហឹងពេញហាងម៉ូតូ ដែលទើបតែសម្ពោធ ។
ពេលនោះ តារាចម្រៀងរូបនេះ បានច្រៀងជាច្រើនបទ ទាំងមានភ្លេង និងអត់ភ្លេង (ច្រៀងគោក)
ហើយត្រូវបានទស្សនិកជន ដែលទៅ ចូលរួមក្នុងពិធីនោះ ស្រែកហ៊ោរ និងច្រៀងតាមស្ទើរគ្រប់ៗ
គ្នា។

ដូច្នេះកុំបង្អង់យូរសូមទស្សនាវីដេអូឃ្លីប ដែលស្រីស្រស់ ឱក សុគន្ធកញ្ញា ច្រៀងនៅ Yamaha
Shop ជាមួយគេហទំព័រ LookingTODAY ទាំងអស់គ្នា ៖

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធដោយ ៖ 


Tags: khmer star star singer freshie cambodia entertainmentAok sokunkanha