ថ្មីៗនេះ ក្រុមហ៊ុន Hello Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅប្រទេសកម្ពុជា ត្រូវបានជ្រើសតាំងជាក្រុមហ៊ុនទូរគមនាគមន៍មួយក្នុងចំនោមក្រុមហ៊ុនប្រាំមួយដទៃទៀតលើ
ពិភពលោកដែលជាប់ចំណាត់ថ្នាក់ជា កន្លែងធ្វើការដែលល្អប្រសើរបំផុត ក្នុងកម្មវិធី World
Communications Awards 2012 ។
យោងតាមគណកម្មការនៃកម្មវិធីនេះបានអោយដឹងថាក្រុមហ៊ុនសេវាកម្ម និងក្រុមហ៊ុន ទូរគមនា
គមន៍អាចជាប់ចំណាត់ថ្នាក់ក្នុងផ្នែកនេះ បានលុះត្រាតែក្រុមហ៊ុននោះ បានផ្តល់ជូននិយោជិក
របស់ខ្លួននូវបរិយាកាស កន្លែងធ្វើការដ៏ល្អបំផុត។
ការចាត់ចំណាត់ថ្នាក់នេះ គឺផ្តោតលើការធ្វើការងារល្អរបស់ក្រុមហ៊ុនដែលមានបុគ្គលិកចំរុះជាតិ
សាសន៍ ការចូលរួមចំណែកជួយសង្គម ការផ្តល់នូវកម្មវិធីបណ្តុះបណ្តាល និងឱកាស អនុវត្តការ
ងារ ទំនាក់ទំនងផ្ទៃក្នុងល្អ ការផ្តល់នូវអត្ថប្រយោជន៍ ការផ្តល់រង្វាន់លើកទឹកចិត្ត បរិយាកាសការ
ងាររីករាយសុទិដ្ធិនិយម និងជាពិសេសការជឿទុកចិត្តគ្នា ។ សូមបញ្ជាក់ថានេះជាលើកដំបូង
ហើយដែលក្រុមហ៊ុនទូរគមនាគមន៏នៅកម្ពុជាត្រូវបានជ្រើសតាំងចូលក្នុងផ្នែក កន្លែងធ្វើការដែល
ល្អប្រសើរបំផុត ។
លោក Simon Perkins អគ្គនាយកប្រតិ្តបត្តិក្រុមហ៊ុន Hello Axiata បានថ្លែងថា “ជាដំបូងខ្ញុំសូម
ថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់ដែលបានធ្វើឲ្យក្រុមហ៊ុន Hello Axiata ជាប់ជាក្រុមហ៊ុន
ដែលជាកន្លែងធ្វើការដែលល្អប្រសើរបំផុត ក្នុងចំណោម ក្រុមហ៊ុនទូរគមនាគមន៍ ចំនួន ៦នៅ
ទូទាំងពិភពលោក នៅក្នុងកម្មវិធី World Communications Awards 2012 ដែលប្រព្រឹត្តទៅនៅ
ក្រុងឡុងស៍។
លោក Simon Perkins បន្ដថា ៖ "ខ្ញុំមានមោទនភាពសំរាប់ពត៌មាននេះខ្លាំងណាស់ ព្រោះវាជាឧ
លើកទី1 ដែលក្រុមហ៊ុនទូរគមនាគមន៍ប្រទេសកម្ពុជាត្រូវបានចាត់ចូលចំណាត់ ថ្នាក់នេះ។ សូម
បុគ្គលិកទាំងអស់បន្តការជឿជាក់ថាហេឡូជាកន្លែងធ្វើការដែលល្អប្រសើរ បំផុត ហើយពួកយើង
ទាំងអស់ប្តេជ្ញាបន្តបំរើសេវាកម្មឥតខ្ចោះដល់អតិថិជនផងដែរ”៕
ដោយ ៖ សីហា
ប្រភព ៖ HL